ប្រធានរដ្ឋសភា លោក Vuong Dinh Hue៖ ការសួរដេញដោលគឺជាទម្រង់ឃ្លាំមើលដ៏មានប្រសិទ្ធភាព

(VOVWORLD) - យោងតាមកម្មវិធីការងារ នាព្រឹកថ្ងៃទី១៦ ខែសីហានេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា (គណៈកម្មាធិការ) បានផ្ដល់យោបល់លើសេចក្តីព្រាងច្បាប់ វិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការដេញថ្លៃអចលនទ្រព្យ។ 
ប្រធានរដ្ឋសភា លោក Vuong Dinh Hue៖ ការសួរដេញដោលគឺជាទម្រង់ឃ្លាំមើលដ៏មានប្រសិទ្ធភាព - ảnh 1ប្រធានរដ្ឋសភាលោក Vuong Dinh Hue ថ្លែងសុន្ទរកថា សន្និដ្ឋានសម័យប្រជុំសួរដេញដោល (រូបថត៖ Doan Tan/TTXVN)

នៅថ្ងៃនេះផងដែរ គណៈកម្មាធិការនឹងពិចារណាលើរបាយការណ៍ស្តីពីកិច្ចការពលរដ្ឋ; របាយការណ៍បូកសរុបរយៈពេល ៥ ឆ្នាំ នៃការអនុវត្តសេចក្តីសម្រេចចិត្តលម្អិតអំពីទម្រង់ឃ្លាំមើល និងការរិះគន់សង្គមរបស់រណសិរ្សមាតុភូមិវៀតណាម រួមទាំងផ្តល់យោបល់លើខ្លឹមសារសំខាន់ៗ មួយចំនួនទៀត។

មុននោះ នាថ្ងៃទី ១៥ សីហា នៅវិមានរដ្ឋសភា ក្នុងកម្មវិធីនៃសម័យប្រជុំលើកទី ២៥ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបង្ហើយនូវសម័យសួរដេញដោលនិងឆ្លើយសំនួរដេញដោលលើក្រុមបញ្ហាមួយចំនួនដែលស្ថិតក្នុងការគ្រប់គ្រងរបស់ក្រសួងយុត្តិធម៌និងក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ។ សម័យសួរដេញដោលបានប្រព្រឹត្តទៅក្រោមអធិបតីភាពប្រធានរដ្ឋសភា លោក Vuong Dinh Hue។

ថ្លែងមតិសន្និដ្ឋានសម័យសួរដេញដោល ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានវាយតម្លៃថា សម័យសួរដេញដោលបានបញ្ចប់យ៉ាងល្អប្រសើរ។ សមាជិករដ្ឋសភាបានរៀបចំបានល្អ សំណួរមានគុណភាព  ជិតស្និទ្ធនឹងស្ថានភាពជីវភាពរស់នៅជាក់ស្តែង  និងសេចក្តីប្រាថ្នារបស់ម្ចាស់ឆ្នោត។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Le Thanh Long រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Le Minh Hoan ព្រមទាំងរដ្ឋមន្ត្រី និងជាប្រធានផ្នែកផ្សេងទៀត បានធ្វើការបកស្រាយនិងបំភ្លឺអំពីស្ថានភាព និងស្នើដំណោះស្រាយជាច្រើនសម្រាប់បញ្ហាសួរដេញដោលនីមួយៗ។ គណៈ កម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា និងសមាជិករដ្ឋសភាបានវាយតម្លៃខ្ពស់ចំពោះចម្លើយនិងសំណួរ ក៏ដូចជា ទទួលស្គាល់ដំណោះស្រាយ និងការប្តេជ្ញាចិត្តនៅក្នុងសម័យប្រជុំសួរដេញដោលលើកនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ