ប្រធានរដ្ឋសភា លោក Vuong Dinh Hue ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបា

(VOVWORLD) - តាមគម្រោង ប្រធានរដ្ឋសភា លោក Vuong Dinh Hue នឹងចូលជួបសម្តែងការគួរសមនិងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្ស និងរដ្ឋគុយបា; ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបា - ảnh 1ប្រធានរដ្ឋសភាលោក Vuong Dinh Hue មកដល់សាធារណៈរដ្ឋគុយបា  (រូបថត៖ VOV)

នារសៀលថ្ងៃទី១៨ ខែមេសា (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បានអញ្ជើញមកដល់អាកាសយានដ្ឋាន José Martí នៃទីក្រុង Havana  ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋគុយបា តាមការអញ្ជើញរបស់ប្រធានរដ្ឋសភា Esteban Lazo Hernandez។ ទទួលស្វាគមន៍គណៈប្រតិភូនៅព្រលានយន្តហោះមាន៖ អនុប្រធានរដ្ឋសភាគុយបា Ana María Mari Machado; ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្ស Emilio Lozada García; ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាគុយបា Yolanda Ferrer Gómez រួមទាំងតំណាងក្រសួងការបរទេសគុយបា…។

តាមគម្រោង ប្រធានរដ្ឋសភា លោក Vuong Dinh Hue នឹងចូលជួបសម្តែងការគួរសមនិងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្ស និងរដ្ឋគុយបា; ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ; ចូលរួមសម័យប្រជុំពិសេសនៃរដ្ឋសភាគុយបានីតិកាលទី ១០, ចូលរួមខួបលើកទី ៦២ នៃជ័យជំនះ Giron;  ចូលរួមសកម្មភាពនយោបាយ និងសិល្បៈដើម្បីអបអរសាទរខួបលើកទី ៦០ នៃការបង្កើតគណៈកម្មាធិការសាមគ្គីភាពគុយបាជាមួយភាគខាងត្បូងវៀតណាម; ចូលរួមវេទិកាធុរកិច្ចវៀតណាម-គុយបា; អញ្ជើញទៅទស្សនាស្ថាន ទូត ជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅគុយបា ...។ ប្រធានរដ្ឋសភាក៏នឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិ បត្តិការរបស់ក្រសួង ស្ថាប័ន និងតំបន់ ព្រមទាំងចូលរួមសកម្មភាពសេដ្ឋកិច្ច វប្បធម៌ អប់រំ…ជាដើម។

ប្រធានរដ្ឋសភា លោក Vuong Dinh Hue ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបា - ảnh 2ពិធីទទួលបដិសណ្ឋារកិច្ចជូនចំពោះប្រធានរដ្ឋសភា លោក Vuong Dinh Hue នៅព្រលានយន្តហោះ (រូបថត៖ VOV)

ដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបារបស់ប្រធានរដ្ឋសភាលោក Vuong Dinh Hue គឺជាដំណើរទស្សនកិច្ចកម្រិតខ្ពស់បំផុតរបស់ថ្នាក់ដឹកនាំវៀតណាមទៅកាន់គុយបា និងអាមេរិកឡាទីនក្នុងឆ្នាំនេះ។ ដំណើរទស្សនកិច្ចនេះបានអះអាងជាថ្មីថា វៀត ណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការពង្រឹង និងពង្រីកទំនាក់ទំនងសាមគ្គីភាព មិត្តភាពពិសេស និងគំរូស្មោះត្រង់រវាងវៀតណាម និងគុយបា; ជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ និងសហប្រតិបត្តិការលើវិស័យជាប្រៀបខ្លាំងដែលភាគីទាំងពីរមានប្រៀបខ្លាំងនិងមានតម្រូវការ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ