ប្រធានរដ្ឋសភា លោក Vuong Dinh Hue ជួបជាមួយគំរូអាជីវកម្មតាមលក្ខណៈគ្រួសារ

(VOVWORLD) - នាថ្ងៃទី៣ ខែវិច្ឆិកា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូតំណាងអាជីវកម្មតាមលក្ខណៈគ្រួសារនៅទូទាំងប្រទេស។ 
ប្រធានរដ្ឋសភា លោក Vuong Dinh Hue ជួបជាមួយគំរូអាជីវកម្មតាមលក្ខណៈគ្រួសារ - ảnh 1ប្រធានរដ្ឋសភាអញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយបណ្តាក្រុមគ្រួសារអាជីវកម្ម  (រូបថត៖ VOV)

ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអះអាងថា រដ្ឋសភាតែងតែគាំទ្រសហគមន៍អាជីវកម្មវៀតណាម តាមលក្ខណៈគ្រួសារ និងសកម្មភាពរបស់ក្រុមប្រឹក្សាធុរកិច្ចគ្រួសារវៀតណាម។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើថា៖ “សហគ្រិន ជាពិសេសសហគ្រិនជាម្ចាស់អាជីវកម្ម និងកំពុងដឹកនាំអាជីវកម្មតាមលក្ខណៈគ្រួសារ ត្រូវយកចិត្តទុកដាក់លើកកំពស់សមត្ថភាពគ្រប់គ្រងអាជីវកម្ម  កសាង បណ្តុះ និងអនុវត្តន៍ក្រមសីលធម៌ និងវប្បធម៌ធុរកិច្ច ដើម្បីសក្តិសមជាអ្នកជំនួញតំណាងឱ្យប្រទេសវៀតណាមមួយប្រកបដោយអភិវឌ្ឍន៍ អរិយធម៌ និងសប្បាយរីករាយ។ ចាំបាច់ត្រូវយកក្រមសីលធម៌ជាស្នូលក្នុងការកសាងវប្បធម៌ធុរកិច្ចវៀតណាម។ ម្យ៉ាងវិញទៀត កសាងនិងអនុវត្តស្តង់ដារក្រមសីលធម៌ធុរកិច្ច និងវប្បធម៌ធុរកិច្ចដែលបង្កប់ដោយអត្តសញ្ញាណវៀតណាម ស្រូបយកនូវភាពសម្បូរបែបនៃវប្បធម៌ធុរកិច្ចអន្តរជាតិ ដោយចាត់ទុកថា នេះជាភារកិច្ចចាំបាច់ផង និងជាយុទ្ធសាស្ត្រយូរអង្វែងក្នុងការកសាង និងជំរុញក្រុមសហគ្រិន និងអាជីវកម្មវៀតណាមក្នុងបរិបទថ្មី”។

លោកប្រធានរដ្ឋសភាបានអះអាងថា៖ រដ្ឋសភានឹងបន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវខ្ពស់ និងប្រសិទ្ធភាពប្រតិបត្តិការ ផ្សព្វផ្សាយសេចក្តីសម្រេចចិត្តត្រឹមត្រូវ និងទាន់ពេលវេលា ធានាស្ថិរភាព សមកាលកម្ម ឯកភាព ធានាបរិយាកាសធុរកិច្ចបើកចំហ តម្លាភាព ព្រមទាំងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រតិបត្តិការរបស់សហគមន៍ធុរកិច្ចវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ