ប្រធានរដ្ឋសភា លោក Vuong Dinh Hue ជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅប្រទេសថៃ

(VOVWORLD) - ប្រទេសថៃក៏ជាកន្លែងដំបូងគេក្នុងពិភពលោកដែលមានផ្លូវវៀតណាម។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue ជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅប្រទេសថៃ - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue ជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅប្រទេសថៃ (រូបថត៖ VOV)

កាលពីល្ងាចថ្ងៃទី ៩ ធ្នូ នៅទីក្រុង Udon Thani ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសថៃ (ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១០ ខែធ្នូ) ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានជួបសំណេះសំណាលជាមួយប្រជាជនប្រមាណ ៦០០ នាក់ តំណាងឱ្យជនវៀតណាមនៅបរទេសជាង ១០ ម៉ឺននាក់ដែលកំពុងរស់នៅក្នុងប្រទេសថៃ។

អញ្ជើញថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានចាត់ទុកថា សហគមន៍ជនវៀតណាមនៅប្រទេសថៃ កាន់តែរីកចម្រើនរឹងមាំ ជានិច្ចកាលភ្ជាប់ជាមួយមាតុភូមិ ឆ្ពោះទៅមាតុភូមិ សាមគ្គីភាព និងជោគជ័យ។ នៅប្រទេសថៃមានវត្តរបស់ជនវៀតណាមជាង ២០; មណ្ឌលកេរ្តិ៍ដំណែលលោកប្រធានហូជីមិញចំនួន៣ ។ ប្រទេសថៃក៏ជាកន្លែងដំបូងគេក្នុងពិភពលោកដែលមានផ្លូវវៀតណាម។ សាកលវិទ្យាល័យ Rajabhat Udon Thani ទើបតែបង្កើតមជ្ឈមណ្ឌលសិក្សាវៀតណាម។

ឯកភាពខ្ពស់ចំពោះសំណើជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ប្រធានរដ្ឋសភាវៀតណាមបានចាត់ទុកថា៖ រដ្ឋសភា និងរដ្ឋាភិបាលវៀតណាមកំពុងពិនិត្យគោលនយោបាយលើកទឹកចិត្តវិនិយោគ ដើម្បីលើកកំពស់សមត្ថភាពប្រកួតប្រជែងក្នុងការទាក់ទាញការវិនិយោគជាមួយប្រទេសផ្សេងៗ។

ប្រធានរដ្ឋសភាក៏បានកត់សម្គាល់ផងដែរនូវសំណើរបង្កើនអាហារូបករណ៍ដល់កូនចៅរបស់ប្រជាអាណិកជនវៀតណាមនៅឯបរទេសបានត្រឡប់ទៅផ្ទះវិញដើម្បីសិក្សា; សម្របសម្រួលជាមួយភាគីថៃ ដើម្បីថែរក្សាមណ្ឌលកេរ្កិ៍ដំណែលលោកប្រធានហូជីមិញនៅប្រទេសថៃឱ្យបានល្អប្រសើរ។ ក្នុងឱកាសនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានប្រគល់សៀវភៅសិក្សាវៀតណាមចំនួន ១០០ ឈុតដល់កូនចៅរបស់ប្រជាអាណិកជនវៀតណាមនៅប្រទេសថៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ