ប្រធានរដ្ឋសភា លោក Vuong Dinh Hue៖ បន្តពង្រឹងសមត្ថភាពអភិបាលកិច្ចជាតិ និងសមត្ថភាពអភិបាលកិច្ចសាជីវកម្ម

(VOVWORLD) - នារសៀលថ្ងៃទី ៥ ខែធ្នូ វេទិកាសេដ្ឋកិច្ចវៀតណាមឆ្នាំ ២០២១ ក្រោមប្រធានបទ “ការស្តារឡើងវិញនិងការអភិវឌ្ឍប្រកបដោយចីរភាព” បានបិទបញ្ចប់ដោយបង្ហើយកម្មវិធីទាំងមូលដែលបានស្នើឡើង។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue៖ បន្តពង្រឹងសមត្ថភាពអភិបាលកិច្ចជាតិ និងសមត្ថភាពអភិបាលកិច្ចសាជីវកម្ម - ảnh 1ប្រធានរដ្ឋសភាលោក Vuong Dinh Hue ថ្លែងមតិនៅវេទិកា (រូបថត៖ VOV)

វេទិកានេះត្រូវបានតភ្ជាប់តាមអ៊ីនធឺណិតជាមួយនឹងទីតាំងទាំង ៥៧ កន្លែងនៅក្នុងប្រទេស ព្រមទាំងភ្ជាប់បណ្តាញជាមួយ សហរដ្ឋអាមេរិក បារាំង ស្វីស ថៃ និងតំណាងអង្គការអន្តរជាតិចំនួន ៥ ប្រចាំនៅវៀតណាមទៀតផង។ វេទិកានេះត្រូវបានរៀបចំឡើងដោយមានសម័យប្រជុំពេញអង្គនៃកិច្ចពិភាក្សាជាន់ខ្ពស់និងសម័យប្រជុំប្រធានបទចំនួន ២ ទៀត ដោយទាក់ទាញចំណាប់អារម្មណ៍ពីសង្គម ប្រជាជន និងសហគមន៍ធុរកិច្ចក្នុងប្រទេសនិងក្រៅប្រទេស។

អញ្ជើញថ្លែងមតិក្នុងពិធីបិទវេទិកានេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានឲ្យដឹងថា វេទិកានេះ បានចំណាយពេលវេលាយ៉ាងច្រើន ដោយផ្តោតលើការពិភាក្សាអំពីគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុ គោលនយោបាយសន្តិសុខសង្គមនិងបញ្ហាការងារក្នុងកម្មវិធីទាំងមូលនៃការស្តារនិងកំណើនសេដ្ឋកិច្ច។ គណៈប្រតិភូទាំងអស់បានវាយតម្លៃពីតម្រូវការសម្រាប់គោលនយោបាយគាំទ្រនិងការអនុវត្តន៍ទាន់ពេលនៃកម្មវិធីស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ នាពេលខាងមុខ ស្ថាប័នរដ្ឋសភា និងរដ្ឋាភិបាលចាំបាច់ត្រូវធ្វើការស្រាវជ្រាវយ៉ាងសកម្ម និងបន្ទាន់ ដោយផ្អែកលើមតិដ៏មានតម្លៃរបស់អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ អង្គការក្នុងប្រទេសនិងអន្តរជាតិ សហគ្រិន ដើម្បីឈានមករកដំណោះស្រាយទាន់ពេលវេលា និងសមស្រប  ព្រមទាំងបញ្ចប់កម្មវិធីមេនៃការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។

ប្រធានរដ្ឋសភា លោក Vuong Dinh Hue៖ បន្តពង្រឹងសមត្ថភាពអភិបាលកិច្ចជាតិ និងសមត្ថភាពអភិបាលកិច្ចសាជីវកម្ម - ảnh 2ទិដ្ឋភាពនៃវេទិការ

“សារខ្ជាប់ខ្ជួននិងត្រូវបាននិយាយច្រើនលើវេទិកា គឺយើងត្រូវរួមដំណើរជាមួយគ្នា។ ដើម្បីឈានឡើងក្នុងស្ថានភាពលំបាកនិងពោរពេញទៅដោយឧបស័គ្គនេះ  ចាំបាច់ត្រូវរួបរួមនិងប្រគៀកស្មាជាមួយគ្នា មិនត្រឹមតែសាមគ្គីភាពក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងក្នុងតំបន់ទៀតផងដែរ។ តោះ យើងគួរប្រែក្លាយកូវីដ ១៩ ទៅជាឱកាសរបស់យើង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ