ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ចូលរួមពិធីបើកមហាសន្និបាត IPU

(VOVWORLD) -នាយប់ថ្ងៃទី១៤តុលា (តាមម៉ោងតំបន់) នៅទីក្រុង Saint Petersburg សហ ព័ន្ធរុស្ស៊ី បានប្រារព្ធមហាសន្និបាតសហភាពអន្តរសភាពិភពលោកលើកទី១៣៧ (IPU-137) ។ 
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ចូលរួមពិធីបើកមហាសន្និបាត IPU - ảnh 1 ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ក្នុងពិធីបើកមហាសន្និបាត IPU-137 (រូបថតៈ Trọng Đức/TTXVN)

អញ្ជើញចូលរួមមហាសន្និបាតនេះ មានវត្តមានតំណាងជាង២ពាន់នាក់។ ប្រធានរដ្ឋ សភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋ សភាវៀតណាមបានអញ្ជើញចូលរួមក្នុងពិធីបើកផងដែរ។ អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចាត់ទុកថា ក្នុងចំណោមផលប្រយោជន៍ រួមនោះ សមាជិក IPU ទាំងអស់នឹងកសាងរបៀបវារៈដោយតុល្យភាព។ ក្នុងនោះ មាន សញ្ញាជាតិសាសន៍និងសាសនា។ ប្រទេសទាំងអស់នឹងរួមគ្នាបោះជំហានទៅរកការ បង្កើតរចនាសម្ព័ន្ធសមភាព តម្លាភាពសម្រាប់ទំនាក់ទំនងអន្តរជាតិ។

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ចូលរួមពិធីបើកមហាសន្និបាត IPU - ảnh 2 ប្រធាន IPU លោក Saber Chowdhury 

        រីឯប្រធាន IPU លោក Saber Chowdhury បានសង្កត់ធ្ងន់ថា សមាជិកសភាទាំង អស់ គប្បីខំប្រឹងប្រែង ស្វែងរកដំណោះស្រាយដើម្បីដោះស្រាយរាល់បញ្ហាក្តៅគគុក ក្នុងសម័យកាល។ ប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី លោក Valentina Ivanovna Matviyenko បានចាត់ទុកថា៖

        “ពិភពលោកកំពុងរង់ចាំយើង សមាជិកសភា នូវសកម្មភាព ការបោះជំហានជាក់ ស្តែង ដើម្បីកាត់បន្ថយភាពតានតឹងលើលោក ជួយស្តារខឿនសន្តិភាពយូរអង្វែង ជម្រុញវឌ្ឍន៍ភាពអំពីសេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសទាំងអស់និងជនជាតិទាំងអស់។ តាមនោះ ប្រធានបទនៃបណ្តាការពិភាក្សារបស់មហាសន្និបាត គឺ “ជម្រុញភាពសម្បូរ បែបវប្បធម៌និងសន្តិភាពតាមរយៈជំនួបសន្ទនាអន្តរសាសនានិងរវាងបណ្តាជាតិ សាសន៍” គឺសំខាន់ណាស់”។

        នាថ្ងៃទី១៥តុលា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញមានបទថ្លែងមតិសំខាន់នៅក្នុងសម័យប្រជុំពេញអង្គ ក្រោមប្រធានបទ “ជម្រុញភាពសម្បូរបែបវប្បធម៌និងសន្តិភាពតាមរយៈជំនួបសន្ទនារវាងបណ្តាសាសនា និងជាតិសាសន៍”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ