ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ទទួលជួបបណ្តាឯកអគ្គរដ្ឋទូតក្នុងឱកាសមកជម្រាបលាបញ្ចប់បេសកកម្មការទូតនៅវៀតណាម
(VOVWORLD) - នាព្រឹកថ្ងៃទី ១០ ធ្នូនៅវិមានរដ្ឋសភា ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបជាមួយបណ្តាឯកអគ្គរដ្ឋទូត វិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសនូវែលហ្សេឡង់ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋឈីលីនិងឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលមកជម្រាបលាបញ្ចប់អាណត្តិបេសក កម្មការទូតរបស់ខ្លួននៅវៀតណាម។
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និង ឯកអគ្គរដ្ឋទូតនូវែលសេឡង់ លោកស្រី Wendy Matthews ក្នុងជំនួប (រូបថត៖ Trọng Đức/TTXVN) |
នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតនូវែលសេឡង់ លោកស្រី Wendy Matthews ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានវាយតម្លៃខ្ពស់ចំពោះការដែលប្រទេសទាំងពីរបានលើកកម្ពស់ទំនាក់ទំនងទ្វេភាគីទៅជាដៃគូយុទ្ធសាស្ត្រជាផ្លូវការ នាថ្ងៃទី ២២ ខែកក្កដាឆ្នាំ ២០២០។ លោកស្រីប្រធានរដ្ឋសភាបានអបអរសាទរនូវែលហ្សេឡង់ចំពោះការឆ្លើយតបប្រកបដោយប្រសិទ្ធភាពជាមួយជំងឺរាតត្បាតកូវីដ ១៩ និងមានបំណងថា នារយៈពេលខាងមុខនេះ ភាគីទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ចែករំលែកព័ត៌មាននិងបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩។
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Nganជាមួយឯកអគ្គរដ្ឋទូតសាធារណរដ្ឋឈីលី Jaime Chomali Garib (រូបថត៖ Trọng Đức/TTXVN) |
នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូត Jaime Chomali Garib ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋឈីលី ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលល្អដែលភាគីទាំងពីរទទួលបានក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយបានលើកឡើងថា៖ វៀតណាមតែងតែយកចិត្តទុក ដាក់ខ្ពស់ក្នុងការជំរុញទំនាក់ទំនងជាមួយបណ្តាប្រទេសអាមេរិកឡាទីន ជាពិសេសទំនាក់ទំនងជាមួយឈីលី តែម្តង។
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ជាមួយឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ី លោក Jaime Ibnu Hadi (រូបថត៖ Trọng Đức/TTXVN) |
នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ី លោក Jaime Ibnu Hadi ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានមានប្រសាសន៍ថា វៀតណាមវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ឥណ្ឌូនេស៊ីនៅក្នុងតំបន់អាស៊ាន។ លោកស្រីប្រធានរដ្ឋសភាវៀតណាមបានសម្តែងនូវគោលបំណងចង់ចែក រំលែកនិងជូនពរដល់រដ្ឋនិងប្រជាជនឥណ្ឌូនេស៊ីឱ្យជៀសផុតពីផលប៉ះពាល់អវិជ្ជមានដែលបណ្តាលមកពី ជំងឺរាតត្បាតកូវីដ ១៩ យ៉ាងឆាប់ៗ៕