ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមកម្មវិធី “វង្វង់ដៃមេត្តធម៌”

(VOVWORLD) -នាយប់ថ្ងៃទី២៥ខែមករា នៅទីក្រុងហាណូយ គណៈកម្មាធិការប្រជាជនទីក្រុងហា ណូយបានរៀបចំកម្មវិធី “រង្វង់ដៃមេត្តាធម៌” សំដៅជួយឧបត្ថម្ភនិងចែករំលែកជាមួយ ស្ថានភាពលំបាករបស់រដ្ឋធានីនិងខេត្ត ក្រុងទាំង២១លើទូទាំងប្រទេស។ 
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមកម្មវិធី “វង្វង់ដៃមេត្តធម៌” - ảnh 1 ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមក្នុងកម្មវិធី "រង្វង់ដៃមេត្តាធម៌"

អញ្ជើញចូល រួមក្នុងកម្មវិធីនេះ មានវត្តមានប្រធានរដ្ឋសភាវៀត ណាម លោកស្រី Nguyen Thi Kim Ngan ប្រធានគណៈកម្មាធិការឃោសនាអប់រំប្រជាជន លោកស្រី Truong Thi Mai និង ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Vu Duc Dam។

        នៅក្នុងកម្មវិធី គណៈចាត់តាំងបានប្រមូលផ្តុំប្រាក់ជាង១០០ពាន់ លានដុងពី សប្បុរសជន សំដៅជួយឧបស្ថម្ភនូវស្ថានភាពលំបាករបស់ទីក្រុងនិងខេត្ត ក្រុងទាំង ២១ទូទាំងប្រទេស។ អញ្ជើញថ្លែងមតិក្នុងកម្មវិធី ប្រធានគណៈកម្មាធិការប្រជាជន ទីក្រុងហាណូយ លោក Nguyen Duc Chung បានឲ្យដឹងដូច្នេះថា៖

        “កម្មវិធី រង្វង់ដៃមេត្តាធម៌ជាស្ពានដើម្បីតភ្ជាប់សណ្តានចិត្តរបស់មនុស្សគ្រប់រូប។ ថ្វីបើតែការរួមវិភាគទាននោះតិចតូចក៏ដោយប៉ុន្តែក៏បានបង្កើតតម្លៃថ្លៃថ្លារបំផុត។ នោះជា តម្លៃនៃក្តីស្រឡាញ់ ទឹកចិត្តមនុស្សធម៌និងការចែករំលែក។ រួមដំណើរជាមួយទីក្រុង ក្នុងកិច្ចការធានាសន្តិសុខសង្គមនោះគឺមានអង្គការមួយចំនួន សហគ្រាស សប្បុរស ជន។ ពួកគេក៏ជាអ្នកផ្តល់ហិរញ្ញប្បទាន ដើម្បីរួមចំណែកជួយឲ្យប្រជាជនសុទ្ធតែបាន ទទួលបុណ្យតេតប្រពៃណី ដើម្បីស្នាមញញឹមរបស់កុមារកាន់តែស្រស់ជានិច្ច”។

        កម្មវិធីនេះជាឱកាសដើម្បីទីក្រុងហាណូយ ស្តែងចេញនូវការយកចិត្តទុកដាក់ ពិសេសដល់ជនក្រីក្រ ជនអភ័ព្វនិងកុមារឧស្សាហ៍ព្យាយាមរៀនសូត្រ ព្រមទាំងចែក រំលែកជាមួយប្រជាជននៅតំបន់នៅមានការខ្វះខាតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ