ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូវីរៈអ្នកម្តាយវៀតណាម

(VOVWORLD) -  ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអះអាង ថា ក្នុងប្រវត្តិសាស្ត្រប្រយុទ្ធប្រឆាំងការពារមាតុភូមិដ៏មហិមារ វីរៈអ្នកម្តាយវៀតណាម គឺសុទ្ធតែជាយុទ្ធជនស្ងៀមស្ងាត់ ប៉ុន្តែបានរួមចំណែកបង្កើតឡើងប្រវត្តិសាស្ត្រដ៏រុង រឿងរបស់ប្រទេសជាតិ។

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូវីរៈអ្នកម្តាយវៀតណាម - ảnh 1ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញ ជួបសំណេះសំណាលជាមួយគណៈប្រតិភូវីរៈអ្នកម្តាយវៀតណាម

អញ្ជើញថ្លែងមតិក្នុងពិធីជួបសំណេះ សំណាលជាមួយគណៈប្រតិភូវីរៈអ្នកម្តាយវៀតណាមចំនួន ៣០០ រូបដែលតំណាងឲ្យវីរៈអ្នកម្តាយវៀតណាមទូទាំងប្រទេស  ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអះអាងថា ក្នុងប្រវត្តិសាស្ត្រប្រយុទ្ធប្រ ឆាំងការពារមាតុភូមិដ៏មហិមារ វីរៈអ្នកម្តាយវៀតណាម គឺសុទ្ធតែជាយុទ្ធ ជនស្ងៀមស្ងាត់ ប៉ុន្តែបានរួមចំណែកបង្កើតឡើងប្រវត្តិសាស្ត្រ ដ៏រុងរឿងរបស់ប្រទេសជាតិ។

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានគូសបញ្ជាក់ថា បក្ស រដ្ឋនិងប្រជាជនវៀតណាម តែងតែចងចាំជានិច្ច នូវគុណូបការៈរបស់យុទ្ធជនពលី យុទ្ធជនពិការ និងរបស់បណ្តាវីរៈអ្នកម្តាយវៀតណាមផងដែរ។  ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ជាពិសេសក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច ចាំបាច់ត្រូវធ្វើឱ្យបានល្អប្រសើរថែមទៀតនូវការងារថែទាំសម្រាប់ជនដែលមានគុណូបការៈចំពោះបដិវត្តជា ពិសេសថែទាំនិងចិញ្ចឹមបីបាច់វីរៈអ្នកម្តាយវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ