ប្រធានរដ្ឋសភា អញ្ជើញជាអធិបតីក្នុងសន្និសិទ្ធវាយតម្លៃនិងអនុវត្តន៍ការកសាងច្បាប់ និងបទបញ្ញត្តិ

(VOVWORLD) - ផែនការរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភានីតិកាលទី១៥ បានកំណត់កិច្ចការនីតិបញ្ញត្តិចំនួន ១៣៧ ត្រូវអនុវត្តន៍។ មកទល់នឹងពេលនេះ ស្ថាប័ននានាបានបញ្ចប់ជិត ៥០% នៃការងារនីតិបញ្ញត្តិសរុប ក្នុងនោះមានកិច្ចការចំនួន ៨ បានសម្រេចមុនកាលកំណត់។

ប្រធានរដ្ឋសភា អញ្ជើញជាអធិបតីក្នុងសន្និសិទ្ធវាយតម្លៃនិងអនុវត្តន៍ការកសាងច្បាប់ និងបទបញ្ញត្តិ - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញថ្លែងក្នុងសន្និសីទ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី ២២ សីហា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានដឹកនាំសន្និសីទវាយតម្លៃពីស្ថានភាពអនុវត្តន៍ផែនការ និងអនុវត្តន៍កម្មវិធីអភិវឌ្ឍន៍ច្បាប់ និងបទបញ្ញត្តិ។ ផែនការរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភានីតិកាលទី១៥ បានកំណត់កិច្ចការនីតិបញ្ញត្តិចំនួន ១៣៧ ត្រូវអនុវត្តន៍។ មកទល់នឹងពេលនេះ ស្ថាប័ននានាបានបញ្ចប់ជិត ៥០% នៃការងារនីតិបញ្ញត្តិសរុប ក្នុងនោះមានកិច្ចការចំនួន ៨ បានសម្រេចមុនកាលកំណត់។

អញ្ជើញវាយតម្លៃក្នុងសន្និសីទនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានឲ្យដឹងថា ការអនុវត្តន៍ផែនការ ៨១ របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្នុងរយៈពេលជិតមួយឆ្នាំកន្លងមក ទទួលបានលទ្ធផលវិជ្ជមាននិងសំខាន់ៗ។ ការងារត្រូវបានរៀបចំ និងអនុវត្តន៍ប្រកបដោយវិធីសាស្ត្រ ឆាប់រហ័ស   និងទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។ តាមគម្រោង សម័យប្រជុំរដ្ឋសភាលើកទី ៤ ខាងមុខនឹងពិនិត្យលើសេចក្តីព្រាងច្បាប់ចំនួន៧ សេចក្តីសម្រេចចិត្ត១ និងគម្រោងច្បាប់ចំនួន ៧ ផ្សេងទៀតជាលើកដំបូង ហើយប្រធានរដ្ឋសភាលោក Vuong Dinh Hue បានស្នើឱ្យស្ថាប័ននានាបន្តយកចិត្តទុកដាក់ធានាបរិមាណគុណភាពនៃគម្រោងច្បាប់ ក៏ដូចជាធានាវឌ្ឍនភាពសម្រាប់កិច្ចការនីតិបញ្ញត្តិដែលនៅសល់នៃអាណត្តិ។ ទន្ទឹមជាមួយគ្នានោះ បន្តយន្តការសម្របសម្រួលដំបូងពីចម្ងាយ និងផ្ទាងស្តាប់គ្នាទៅវិញទៅមក ផ្ទាងស្តាប់មតិយោបល់របស់ប្រជាជននិងសហគ្រាស។ ជាពិសេស លើកកំពស់ទំនួលខុសត្រូវរបស់អ្នកដឹកនាំក្នុងការងារច្បាប់ និងបទបទប្បញ្ញត្តិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ