ប្រធានរដ្ឋសភាកម្ពុជាសម្ដេចហេងសំរិន៖ វៀតណាមជាមិត្តភក្តិជិតខាងដ៏ល្អជានិច្ចរបស់កម្ពុជា

ប្រធានរដ្ឋសភាកម្ពុជាសម្ដេចហេងសំរិន៖ វៀតណាមជាមិត្តភក្តិជិតខាងដ៏ល្អជានិច្ចរបស់កម្ពុជា - ảnh 1
វៀតណាមជាមិត្តភក្តិជិតខាងដ៏ល្អជានិច្ចរបស់កម្ពុជា (vietnamplus.vn)


        Vovworld-នាថ្ងៃទី៦តុលានៅទីស្ដីការរដ្ឋសភាកម្ពុជា ប្រធានរដ្ឋសភាកម្ពុជា​សម្ដេចហេងសំរិនបានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតវៀតណាមលោក
Thach Du ដែលមកជួបសម្ដែងការគួរសមក្នុងឱកាសទទួលបេសកកម្មការទូតនៅ​
កម្ពុជា។​ តាមសម្ដេចហេងសំរិនថា ប្រទេសទាំងពីរមានសក្ដានុភាពជាច្រើនខាង​សេដ្ឋកិច្ចដូចជាផ្លាស់ប្តូរពាណិជ្ជកម្មវិនិយោគទេសចរណ៍ជាដើមត្រូវបានបន្ត​សហប្រតិបត្តិការនិងអភិវឌ្ឍន៍។ សម្ដេចហេងសំរិនមានបំណងថាគណៈកម្មាធិការ
ទទួល​បន្ទុក​ព្រំដែននៃប្រទេសទាំងពីរជំរុញដំណើរការបោះបង្គោលព្រំដែនដើម្បី
​ព្រំដែន​នៃប្រទេសទាំងពីរក្លាយទៅជាព្រំដេនសន្តិភាពមិត្តភាពសហប្រតិបត្តិការ​អភិវឌ្ឍន៍ដើម្បីផលប្រយោជន៍នៃប្រទេសនីមួយៗនិងប្រទេសទាំងពីរ។ បណ្ដា​ស្ថាប័នចំណុះរដ្ឋសភាកម្ពុជាក៏ដូចជាស្ថាប័នផ្សេងៗនឹងបន្តពូនជ្រុំជំរុញកិច្ច​សហប្រតិបត្តិការរវាងប្រទេសទាំងពីរអភិវឌ្ឍន៍ឲ្យសក្តិសមនឹងទំនាក់ទំនង​នយោបាយទ្វេភាគីនាបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ