ប្រធានរដ្ឋសភាកូរ៉េខាងត្បូងអំពាវនាវឲ្យជួបសន្ទនាជាមួយស.ប.បកូរ៉េ

(VOVWORLD) - ប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Chung Sye-kyun បាន អំពាវនាវឲ្យប្រទេសនេះជួបសន្ទនាជាមួយស.ប.បកូរ៉េដោយព្រមៗគ្នាជាមួយការដាក់ទណ្ឌកម្មផងដែរ។
ប្រធានរដ្ឋសភាកូរ៉េខាងត្បូងអំពាវនាវឲ្យជួបសន្ទនាជាមួយស.ប.បកូរ៉េ - ảnh 1 ប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Chung Sye-kyun (រូបថត៖EPA/TTXVN)

(VOVworld) - ប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Chung Sye-kyun បាន អំពាវនាវឲ្យប្រទេសនេះជួបសន្ទនាជាមួយស.ប.បកូរ៉េដោយព្រមៗគ្នាជាមួយការដាក់ទណ្ឌកម្មផងដែរ។នាថ្ងៃទី២៧ មិថុនា ថ្លែងមតិក្នុងពិធីប្រារព្ធសន្និសីទប្រធាន រដ្ឋសភាអាស៊ី-អឺរ៉ុបលើកទី២នៅទីក្រុងសេអ៊ូលនោះ លោក Chung Sye-kyun ចាត់ទុកថា រួមជាមួយវិធានការដាក់ទណ្ឌកម្មគឺសហគមន៍អន្តរជាតិចាំបាច់ត្រូវគួប ផ្សំជាមួយវិធានការសន្ទនា ទើបអាចដោះស្រាយទាំងស្រុងបញ្ហានុយក្លេអ៊ែររបស់ ស.ប.បកូរ៉េបាន។លោករូបនេះក៏បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃការតភ្ជាប់ឡើង វិញកិច្ចចរចាររវាងប្រទេសទាំង៦រួមមានកូរ៉េខាងត្បូង ស.ប.បកូរ៉េ អាមេរិក រុស្ស៊ី ចិននិងជប៉ុន សំដៅលុបបំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ដែលត្រូវបានផ្អាក ចាប់ពីចុងឆ្នាំ២០០៨មក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ