ប្រធានរដ្ឋសភាបានចូលរួមពិធីប្រគល់រង្វាន់ការប្រឡងសសេរ “ពលីកម្មដ៏ស្ងប់ស្ងាត់” លើកដម្កើងគ្រូពេទ្យវៀតណាម

ប្រធានរដ្ឋសភាបានចូលរួមពិធីប្រគល់រង្វាន់ការប្រឡងសសេរ “ពលីកម្មដ៏ស្ងប់ស្ងាត់” លើកដម្កើងគ្រូពេទ្យវៀតណាម - ảnh 1
ប្រធានរដ្ឋសភាបានចូលរួមពិធីប្រគល់រង្វាន់ការប្រឡងសសេរ “ពលីកម្មដ៏ស្ងប់ស្ងាត់” លើកដម្កើងគ្រូពេទ្យវៀតណាម (suckhoedoisong.vn)

        Vovworld-ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍នៃទិវាគ្រូពេទ្យវៀតណាមនិង
​រំលឹកខួបលើកទី៦០នៃទិវាផ្នែកសុខាភិបាលធ្វើតាមពាក្យទូន្មានលោកអ៊ុំហូ(ទី​២៧
កុម្ភៈ) នាយប់ថ្ងៃទី៥កុម្ភៈ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅកម្មវិធី​សិល្បៈ​
ពិសេសលើកដម្កើងគ្រូពេទ្យវៀតណាម “ពលីកម្មដ៏ស្ងប់ស្ងាត់” និងប្រគល់រង្វាន់
​ការប្រឡងសសេរ “ពលីកម្មដ៏ស្ងប់ស្ងាត់” លើកទី៣។ ប្រធានរដ្ឋសភាវៀត​ណាម
​លោក Nguyen Sinh Hung បានអញ្ចើញចូលរួមនិងប្រគល់រង្វាន់សំរាប់អ្នកនិពន្ធ​ឆ្នើម
ដណ្ដើមបានរង្វាន់ក្នុងការប្រឡង។ តាមលទ្ធផលប្រកាសថា រង្វាន់លំដាប់ថ្នាក់ទី១
​នៃការប្រឡងរបស់អ្នកនិពន្ធ អ្នកកាសែត Nguyen Thi Khanh Ly កាសែត​អេលិចត្រូនិក
Vnexpress។ អ្នកកាសែតកម្មាភិបាលសុខាភិបាលជាច្រើនក៏មានអត្ថបទសសេរ​
ដណ្ដើម​បានរង្វាន់នៃការប្រឡងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ