|
ប្រធានរដ្ឋសភាបានធ្វើការជាមួយសវនកម្មរដ្ឋ (VOV) |
Vovworld-សកម្មភាពសវនកម្មត្រូវបានលើកកំពស់ប្រសិទ្ធភាពសកម្មភាពតម្លា
ភាពរបាយការណ៍ក៏ដូចជាគ្រប់គ្រងល្អទ្រពសម្បត្តិហិរញ្ញវត្ថុសាធារណៈប្រឆាំងការ
ខ្ជះខ្ជាយ។ នោះជាសំណូមពររបស់ប្រធានរដ្ឋសភាវៀតណាមក្នុងពិធីធ្វើការជាមួយ
សវនកម្មរដ្ឋនារសៀលថ្ងៃទី១៦មករានៅទីក្រុងហាណូយ។
ថ្លែងមតិនៅពិធីធ្វើការ ប្រធានរដ្ឋសភាលោក Nguyen Sinh Hung បានស្នើរថា នា
ពេលខាងមុខផ្នែកសវនកម្មត្រូវវាយតំលៃបានសំណូមពរនៃការប្រឆាំងអំពើរពុករលួយ
ខ្ជះខ្ជាយនិងមុខសញ្ញាត្រួតពិនិត្យដើម្បីរៀបចំអនុវត្ត។
លោកប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា សកម្មភាពសវនកម្មគឺឯករាជ។ហេតុនេះ
ហើយការងារសវនកម្មនិងសវនករមិនត្រូវការជ្រៀតជ្រែករបស់បុគ្គលអង្គភាពណាមួយ
ឡើយ។ ជាពិសេសអ្នកសំរេចចិត្តលទ្ធផលសវនកម្មត្រូវមានការទទួលខុសត្រូវអំពីការ
សន្និដ្ឋាននោះ៕