ប្រធានរដ្ឋសភាបានធ្វើអធិបតីជប់លៀងអន្តរជាតិក្នុងឱកាសខួបលើកទី៧០បដិវត្តន៍ខែសីហានិងបុណ្យជាតិទី២កញ្ញា


ប្រធានរដ្ឋសភាបានធ្វើអធិបតីជប់លៀងអន្តរជាតិក្នុងឱកាសខួបលើកទី៧០បដិវត្តន៍ខែសីហានិងបុណ្យជាតិទី២កញ្ញា - ảnh 1
ប្រធានរដ្ឋសភាបានធ្វើអធិបតីជប់លៀងអន្តរជាតិក្នុងឱកាសខួបលើកទី៧០បដិវត្តន៍ខែសីហានិងបុណ្យជាតិទី២កញ្ញា (VOV)


        Vovworld-នាព្រឹកថ្ងៃទី២កញ្ញាតាមម៉ោងវៀតណាម នៅទីស្ដីការអង្គការ​
សហប្រជាជាតិនៅក្រុង New York អាមេរិក ប្រធានរដ្ឋសភាវៀតណាមលោក
Nguyen Sinh Hung បានធ្វើអធិបតីពិធីជប់លៀងអន្តរជាតិក្នុងឱកាសខួបលើក​ទី​
៧០​បដិវត្តន៍ខែសីហានិងបុណ្យជាតិវៀតណាមទី២កញ្ញា។ ថ្លែងមតិនៅពិធី​ជប់
លៀង​នេះ ប្រធានរដ្ឋសភា Nguyen Sinh Hung បានឲ្យដឹងថា នាថ្ងៃទី​២កញ្ញាឆ្នាំ
១៩៤៥ លោកប្រធានហូជីមិញបានអានសេចក្តីប្រកាសឯករាជ្យបង្កើត​ប្រទេស
វៀតណាមប្រជាធិបតេយ្យសាធារណៈរដ្ឋ-រដ្ឋដំបូងនៅអាស៊ី-អាគ្នេយ៍។​ ប្រជាជន
វៀតណាមចាំជានិច្ចនិងថ្លែងអំណរគុណការគាំទ្រជួយឧបត្ថម្ភដ៏ធំធេង​របស់មិត្តភក្តិ
បណ្ដាប្រទេសរបស់អង្គការសហប្រជាជាតិ IPU ក្នុងបុព្វហេតុតស៊ូ​រំដោះ​ប្រជាជាតិ
ឯកភាពប្រទេសជាតិក៏ដូចជាក្នុងបុព្វហេតុកសាងការពារនិង​អភិវឌ្ឍន៍ប្រទេស
វៀតណាម៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ