ប្រធានរដ្ឋសភាម៉ុងហ្គោលីបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

(VOVWORLD) -នាថ្ងៃទី២៣ខែមករា ប្រធានរដ្ឋសភាម៉ុងហ្គោលី លោក Miyegombo Enkhbold និង គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាម៉ុងហ្គោលីបានបញ្ចប់ប្រកបដោយជោគជ័យដំណើរ ទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៣ខែមករា តបតាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan។


ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ប្រធានរដ្ឋសភាម៉ុងហ្គោលីបានអញ្ជើញជួបចរចាជាមួយ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ជួបសម្តែងការគួរសម អគ្គលេខាបក្ស លោក Nguyen Phu Trong ប្រធានរដ្ឋលោក Tran Dai Quang និង នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc ផងដែរ។

        នៅក្នុងបណ្តាជំនួបនេះ ភាគីទាំងពីរបានឯកភាពចាត់ទុកថា ការបង្កើនទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរឲ្យកាន់តែមានការវិវឌ្ឍទៅមុខ។ ភាគី ទាំងពីរក៏បានឯកភាព ជម្រុញការនាំចេញទៅទីផ្សាររបស់គ្នាទៅវិញទៅមកនូវមុខ ទំនិញជាប្រៀបខ្លាំងរបស់ខ្លួន។

        ស្តីពីកិច្ចសហប្រតិបត្តិការរវាងស្ថាប័នតាក់តែងច្បាប់នៃប្រទេសទាំងពីរ ភាគីទាំង ពីរយល់ព្រម ជម្រុញការផ្លាស់ប្តូរគណៈប្រតិភូ សំដៅបង្កើនការយល់ដឹង ជឿជាក់គ្នា ទៅវិញទៅមក។ ភាគីទាំងពីរនឹងបន្តរឹតបន្តឹងកិច្ចសហប្រតិបត្តិការលើបណ្តាវេទិកា ពហុភាគីផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ