ប្រធានរដ្ឋសភាលោក Tran Thanh Man អញ្ជើញទទួលជួបគណៈប្រតិភូសវនកម្មរដ្ឋមកពីប្រទេស និងអង្គការអន្តរជាតិនានា

(VOVWORLD) - ស្ថាប័ន អង្គការអន្តរជាតិ និងសវនករនៃបណ្តាប្រទេសក្នុងតំបន់ និងអន្តរជាតិគាំទ្រសវនកម្មរដ្ឋវៀតណាមក្នុងការបំពេញភារកិច្ចក្នុងប្រទេស និងបំពេញទំនួលខុសត្រូវរបស់ខ្លួនចំពោះសហគមន៍អន្តរជាតិ។
ប្រធានរដ្ឋសភាលោក Tran Thanh Man អញ្ជើញទទួលជួបគណៈប្រតិភូសវនកម្មរដ្ឋមកពីប្រទេស និងអង្គការអន្តរជាតិនានា - ảnh 1ប្រធានរដ្ឋសភាលោក Tran Thanh Man អញ្ជើញទទួលជួបគណៈប្រតិភូសវនកម្មរដ្ឋមកពីប្រទេស និងអង្គការអន្តរជាតិនានា

នារសៀលថ្ងៃទី៩ កក្កដា នៅវិមានរដ្ឋសភា ទីក្រុងហាណូយ ថ្លែងក្នុងពិធីទទួលជួបគណៈប្រតិភូ ថ្នាក់ដឹកនាំស្ថាប័នសវនកម្មរដ្ឋនៃបណ្តាប្រទេស និងអង្គការអន្តរជាតិនានាដែលមកកាន់វៀតណាម ដើម្បីចូលរួមពិធីរំលឹកខួបលើកទី ៣០ នៃការបង្កើតសវនកម្មរដ្ឋវៀតណាម ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានអះអាងថា ថ្នាក់ដឹកនាំរដ្ឋសភាវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សវនកម្មរដ្ឋវៀតណាមក្នុងការលើកកំពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុ ទ្រព្យសម្បត្តិសាធារណៈ ដោះស្រាយការរំលោភបំពាន ទប់ស្កាត់ការបាត់បង់ទ្រព្យសម្បត្តិសាធារណៈ និងជាពិសេសរួមចំណែកដល់តម្លាភាព និងភាពជឿជាក់នៃខឿនហិរញ្ញវត្ថុជាតិ។ លោកប្រធានរដ្ឋសភាមានគោលបំណងថា សវនកម្មរដ្ឋវៀតណាមនឹងបន្តខិតខំប្រឹងប្រែង សកម្ម និងជាស្ពានដ៏សំខាន់ដើម្បីរួមចំណែកបន្ថែមទៀតដល់ការអភិវឌ្ឍរួមនៃសហគមន៍សវនកម្មសាធារណៈក្នុងតំបន់ និងលើពិភពលោក។ ស្ថាប័ន អង្គការអន្តរជាតិ និងសវនករនៃបណ្តាប្រទេសក្នុងតំបន់ និងអន្តរជាតិគាំទ្រសវនកម្មរដ្ឋវៀតណាមក្នុងការបំពេញភារកិច្ចក្នុងប្រទេស និងបំពេញទំនួលខុសត្រូវរបស់ខ្លួនចំពោះសហគមន៍អន្តរជាតិ។

តាងនាមគណៈប្រតិភូដែលចូលរួមកិច្ចប្រជុំនេះ អគ្គសវនករ ស្ថាប័នសវនកម្មអាហ្រ្វិកខាងត្បូង លោកស្រី Tsakani Maluleke បានសង្កត់ធ្ងន់ថា សវនកម្មវៀតណាមបានរួមចំណែកដល់សហគមន៍ស្ថាប័នសវនកម្មកំពូលនៃប្រទេសនានាក្នុងពិភពលោក និងសកម្មភាពរបស់អង្គការនៃស្ថាប័នសវនកម្មកំពូល (INTOSAI)។ លោកស្រីបានអះអាងថាការគាំទ្ររបស់ស្ថាប័នដូចជារដ្ឋសភា នឹងជួយឱ្យសវនកម្មវៀតណាមមានធនធានដើម្បីអនុវត្តភារកិច្ច និងទំនួលខុសត្រូវរបស់ខ្លួនបានល្អប្រសើរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ