ប្រធានរដ្ឋសភាលោក Tran Thanh Man អញ្ជើញមកដល់ប្រទេសសិង្ហបុរីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី
(VOVWORLD) - នៅវេលាម៉ោង ៣៖១៥នាទីរសៀល (ម៉ោងក្នុងតំបន់) នារសៀលថ្ងៃទី១ ខែធ្នូនេះ ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man និងភរិយាបានមកដល់អាកាស យានដ្ឋាន Changi ដោយចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសិង្ហបុរី លោក Seah Kian Peng។ ដំណើរទស្សនកិច្ចនេះធ្វើឡើងពីថ្ងៃទី១-៣ ខែធ្នូ។
តំណាងសហគមន៍ជនវៀតណាមនៅសិង្ហបុរីទទួលស្វាគមន៍ប្រធានរដ្ឋសភាលោក Tran Thanh Man និងភរិយា (រូបថត៖ VOV) |
ទទួលស្វាគមន៍គណៈប្រតិភូនៅអាកាសយានដ្ឋាន មានវត្តមានរបស់បណ្ឌិត Wan Rizal សមាជិកក្រុមមិត្តភាពសភាអាស៊ីអាគ្នេយ៍សិង្ហបុរី អគ្គនាយកនាយកដ្ឋានអាស៊ីអាគ្នេយ៍ទី២ ក្រសួងការបរទេស Loy Hui Chen និងបុគ្គលិកនៃរដ្ឋសភាសិង្ហបុរី។
ខាងភាគីវៀតណាមមានឯកអគ្គរដ្ឋទូតលោក Mai Phuoc Dung និងកម្មាភិបាលមួយចំនួននៃស្ថានទូតវៀតណាម ប្រចាំនៅសាធារណរដ្ឋសិង្ហបុរី។ បន្ទាប់ពីមកដល់អាកាសយានដ្ឋាន ប្រធានរដ្ឋសភា លោក Tran Thanh Man និងភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាសិង្ហបុរី អញ្ជើញជួបសំណេះ សំណាលជាមួយសហគមន៍ជនវៀតណាម អញ្ជើញទស្សនានិងពិភាក្សាជាមួយកម្មាភិបាលនិងបុគ្គលិកនៃស្ថានទូត វៀតណាមប្រចាំនៅសិង្ហបុរី។
ក្នុងក្របខ័ណ្ឌនៃដំណើរបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសឹង្ហបុរី ប្រធានរដ្ឋសភាលោក Tran Thanh Man នឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងអស់របស់សិង្ហបុរីដូចជា៖ ប្រធានរដ្ឋសភាលោក Seah Kian Peng, នាយករដ្ឋមន្ត្រី Lawrence Wong, ប្រធានាធិបតី Tharman Shanmugaratnam; ជួបជាមួយសាជីវកម្មឈានមុខគេរបស់សិង្ហបុរីដែលកំពុងវិនិយោគនិងធ្វើអាជីវកម្មនៅវៀតណាម៕