ប្រធានរដ្ឋសភាលោក Vuong Dinh Hue ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Thua Thien Hue

(VOVWORLD) - បន្តដំណើរទស្សនកិច្ចការងារនៅបណ្ដាខេត្តភាគកណ្តាល នាព្រឹកថ្ងៃទី១៦ ខែកក្កដា នៅទីក្រុង Hue ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Thua Thien Hue អំពីការកសាង និងអភិវឌ្ឍខេត្តរហូតដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥; ការអនុវត្តសាកល្បងនូវយន្តការ និងគោលនយោបាយពិសេសស្ដីពីការអភិវឌ្ឍខេត្ត Thua Thien Hue។

ប្រធានរដ្ឋសភាលោក Vuong Dinh Hue ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Thua Thien Hue - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue ថ្លែងមតិ។ (រូបថត៖ Doan Tan/VNA)

អញ្ជើញថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានចាត់ទុកថា ដោយមានសក្ដានុពលដ៏ខុសប្លែក ប្រៀបខ្លាំង និងឱកាសលេចធ្លោជាច្រើន ខេត្ត Thua Thien Hue មានគ្រប់លក្ខខណ្ឌសម្រាប់ការអភិវឌ្ឍយ៉ាងលឿននិងប្រកបដោយចីរភាព ឆ្ពោះទៅក្លាយជាទីក្រុងក្រោមឱវាទមជ្ឈិម; ជាមជ្ឈមណ្ឌលវប្បធម៌-ទេសចរណ៍ ការអប់រំ-បណ្តុះបណ្តាលពហុវិន័យប្រកបដោយគុណភាពខ្ពស់; វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា; សុខាភិបាលឯកទេសនៃប្រទេសជាតិទាំងមូល តំបន់អាស៊ីអាគ្នេយ៍ និងអាស៊ី។

លោកប្រធានរដ្ឋសភាបានស្នើឱ្យខេត្តលើកកំពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង ការកៀរគរ បែងចែក និងប្រើប្រាស់ធនធាននៃសេដ្ឋកិច្ច ដោយឈរលើមូលដ្ឋាននៃការអភិរក្សនិងពង្រីកតម្លៃនៃបេតិកភណ្ឌអតីតរាជធានី និងអត្តសញ្ញាណវប្បធម៌ Hue; ដល់ឆ្នាំ ២០៣០ ក្លាយជាទីក្រុងបេតិកភណ្ឌពិសេសរបស់ប្រទេសវៀតណាម ជាទីក្រុងស្នូលថ្នាក់តំបន់និងអនុតំបន់ និងជាមជ្ឈមណ្ឌលដ៏ធំ និងវិសេសវិសាលនៃតំបន់អាស៊ីអាគ្នេយ៍ខាងវប្បធម៌ ទេសចរណ៍ សុខាភិបាលឯកទេស; ជាមជ្ឈមណ្ឌលដ៏ធំរបស់ប្រទេសជាតិទាំងមូលក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការអប់រំនិងបណ្តុះពហុវិស័យប្រកបដោយគុណភាពខ្ពស់; ជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្រដ៏រឹងមាំរបស់ប្រទេសជាតិទាំងមូល និងជាបង្គោលកំណើននៃតំបន់ភាគកណ្ដាលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ