ប្រធានរដ្ឋសភាលោក Vuong Dinh Hue ជួបពិភាក្សា​ជាមួយអភិបាលរដ្ឋ Victoria និងទទួលជួបមួយសហរដ្ឋមន្រ្តីពាណិជ្ជកម្ម និងផលិតកម្មអូស្ត្រាលី

(VOVWORLD) - នាថ្ងៃទី ២ ខែធ្នូ នៅទីក្រុង Melbourne រដ្ឋ Victoria (អូស្ត្រាលី) ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានជួបពិភាក្សាជាមួយអភិបាលរដ្ឋ Victoria លោកស្រី Linda Dessau និងទទួលជួបជាមួយសហរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងផលិតកម្មអូស្ត្រាលី លោក Tim Ayres។
ប្រធានរដ្ឋសភាលោក Vuong Dinh Hue ជួបពិភាក្សា​ជាមួយអភិបាលរដ្ឋ Victoria និងទទួលជួបមួយសហរដ្ឋមន្រ្តីពាណិជ្ជកម្ម និងផលិតកម្មអូស្ត្រាលី - ảnh 1 ប្រធានរដ្ឋសភាលោក Vuong Dinh Hue ជួបជាមួយអភិបាលរដ្ឋ Victoria លោកស្រី Linda Dessau ។ (រូបថត៖ Le Tuyet/VOV)

នៅក្នុងជំនួបជាមួយអភិបាលរដ្ឋ Victoria លោកស្រី Linda Dessau ប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់ ចំពោះការដែលមជ្ឈមណ្ឌលសេដ្ឋកិច្ចធំៗនៃប្រទេសទាំងពីរគឺទីក្រុងហូជីមិញ និងរដ្ឋ Victoria បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ ដោយចាត់ទុកនេះជាគំរូក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងមូលដ្ឋាននៃប្រទេសទាំងពីរនាពេលអនាគត ហើយមានបំណងចង់ឲ្យភាគីទាំងពីរពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន ដូចជាការរៀបចំផែនការទីក្រុង ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានស្វាគមន៍ថ្នាក់ដឹកនាំរដ្ឋ Victoria មកបំពេញទស្សនកិច្ចនៅវៀតណាម ក៏ដូចជាវិនិយោគិននានាមកវៀតណាមដើម្បីស្វែងរកឱកាសវិនិយោគ។ លោកស្ររី Linda Dessau បានមានប្រសាសន៍ថា រដ្ឋ Victoria ជានិច្ចកាលគោរពទំនាក់ទំនងជាមួយវៀតណាម ហើយមានបំណងចង់ពង្រីកថែមទៀតនូវកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋាននានារបស់វៀតណាមក្នុងវិស័យប្រៀបខ្លាំងនិងមានសក្តានុពល។

ប្រធានរដ្ឋសភាលោក Vuong Dinh Hue ជួបពិភាក្សា​ជាមួយអភិបាលរដ្ឋ Victoria និងទទួលជួបមួយសហរដ្ឋមន្រ្តីពាណិជ្ជកម្ម និងផលិតកម្មអូស្ត្រាលី - ảnh 2ប្រធានរដ្ឋសភាទទួលជួបលោក Tim Ayres រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងផលិតអូស្ត្រាលី។ (រូបថត៖ Le Tuyet/VOV)

នៅក្នុងជំនួបជាមួយសហរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងផលិតកម្មអូស្ត្រាលីលោក Tim Ayres ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានស្នើឱ្យសហរដ្ឋមន្រ្តី Tim Ayres ក្នុងតួនាទីរបស់ខ្លួន ជំរុញការបើកទ្វាទីផ្សារសម្រាប់កសិផលវៀតណាម ជួយវៀតណាមក្នុងការអភិវឌ្ឍកសិកម្មបច្ចេកវិទ្យាខ្ពស់ ជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្តុះបណ្តាល វប្បធម៌ ទេសចរណ៍ ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ