ប្រធានរដ្ឋសភាលោក Vuong Dinh Hue ជួបសំណេះសំណាលជាមួយតំណាងសហគ្រិននិងសហគមន៍ជនវៀតណាមនៅឡាវ

(VOVWORLD) - នារសៀលថ្ងៃទី៥ ខែធ្នូ នៅរដ្ឋធានីវៀងចន្ទន៍ (ឡាវ) ក្នុងក្របខ័ណ្ឌនៃដំណើរ ទស្សនកិច្ចការងារនៅឡាវ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បាន ជួបសំណេះសំណាលជាមួយតំណាងនៃសហគ្រាសវៀតណាមជាង ១៦០ អង្គភាព នៅឡាវ និងតំណាងសហគមន៍
ជនវៀតណាមនៅឡាវ។

ប្រធានរដ្ឋសភាលោក Vuong Dinh Hue ជួបសំណេះសំណាលជាមួយតំណាងសហគ្រិននិងសហគមន៍ជនវៀតណាមនៅឡាវ - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ថ្លែងក្នុងជំនួបជាមួយតំណាងសហគ្រិនវៀតណាមនៅឡាវ។ (រូបថត៖ VNA)
ក្នុងជំនួបជាមួយតំណាងសហគ្រិនវៀតណាមនៅឡាវ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានលើកច្បាស់ថា អនុសាសន៍ និងសំណើជាច្រើន របស់សហគ្រាស នៅក្នុងកិច្ចប្រជុំកាលពីឆ្នាំមុននៅឡាវ ត្រូវបានរដ្ឋសភា និងរដ្ឋា ភិបាលវៀតណាម និងឡាវយកចិត្តទុកដាក់ដោះស្រាយ; គម្រោងធំៗមួយចំនួន ដោយ មានការវិនិយោគត្រីភាគី (វៀតណាម-ឡាវ និងដៃគូអភិវឌ្ឍន៍មួយ) បន្តត្រូវបានដាក់ ឱ្យដំណើរការ ដូចជាគម្រោងចិញ្ចឹមគោយកទឹកដោះរបស់ Vinamilk សហការជាមួយ ជប៉ុន។ គម្រោងថាមពលកកើតឡើងវិញ និងវាយោអគ្គីសនីទ្រង់ទ្រាយធំ ក៏ត្រូវបានជំរុញវិនិយោគផងដែរ។ លោកប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា៖
“សេចក្តីប្រាថ្នាដ៏ក្តៅគគុករបស់សហគ្រាសនិងក៏ជាសេចក្តីប្រាថ្នារបស់រដ្ឋា ភិបាលទាំងពីរ រដ្ឋសភាទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ នោះគឺបង្កើតរបក គំហើញក្នុងការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី។ បច្ចុប្បន្ន ទំហំ ពាណិជ្ជកម្មទ្វេភាគីវៀតណាម - ឡាវ ទើបតែសម្រេចបានជាង ១ ពាន់លានដុល្លារ អាមេរិកប៉ុណ្ណោះ ទុនវិនិយោគប្រមាណ ៥ ពាន់លានដុល្លារ ប៉ុន្តែមិនទាន់មានគម្រោង ណាមួយដោយមានលក្ខណៈកម្លាំងចលករនៅឡើយ គម្រោងជាច្រើននៅតែជួបការ លំបាកនៅពេលដំណើរការ។ ដូច្នេះ សេចក្តីប្រាថ្នា និងការដឹកនាំរួមនោះ គឺត្រូវបង្កើត របកគំហើញក្នុងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម”។
ទាក់ទិននឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាក់លាក់មួយចំនួន លោក ប្រធានរដ្ឋសភាបានឲ្យដឹងថា ភាគីទាំងពីរកំពុងត្រៀមរៀបចំគម្រោងទាក់ទិននឹង កំពង់ផែ Vung Ang ដើម្បីបង្កើតលក្ខខណ្ឌសម្រាប់ឡាវតភ្ជាប់ទៅសមុទ្រ; កសាងផ្លូវ រថភ្លើងតភ្ជាប់ពីឡាវទៅកំពង់ផែ Vung Ang...
នាល្ងាចថ្ងៃដដែល ប្រធានរដ្ឋសភាវៀតណាមបានជួបសំណេះសំណាលជាមួយ សហគមន៍ជន
វៀតណាមនៅឡាវ។ លោកប្រធានរដ្ឋសភាបានអះអាងថា រដ្ឋនឹងជួយ ឧបត្ថម្ភដោយអស់ពីសមត្ថភាពដល់សហគមន៍ក្នុងការកសាងសាលារៀន គ្រឹះស្ថាន អប់រំ និងបណ្តុះបណ្តាលភាសាវៀតណាមដល់កូនចៅរបស់បងប្អូនអាណិកជននៅឡាវ ព្រមទាំងបង្កើនចំនួនអាហារូបករណ៍ប្រចាំឆ្នាំផងដែរ។ ក្នុងឱកាសនេះ ប្រធានរដ្ឋសភា វៀតណាម លោក Vuong Dinh Hue បានប្រគល់អំណោយចំនួន ១០០ ចំណែកជូន បងប្អូនអាណិកជនវៀតណាមនៅឡាវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ