ប្រធានរដ្ឋសភាលោក Vuong Dinh Hue ជួបសន្ទនាជាមួយប្រធានរដ្ឋសភានៃសាធារណៈរដ្ឋកូតឌីវ័រ

(VOVWORLD) - ក្នុងជំនួបនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអះអាងថា វៀតណាមជានិច្ចកាលតែងតែយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការ ជាមួយអាហ្វ្រិក។
ប្រធានរដ្ឋសភាលោក Vuong Dinh Hue ជួបសន្ទនាជាមួយប្រធានរដ្ឋសភានៃសាធារណៈរដ្ឋកូតឌីវ័រ - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងប្រធានរដ្ឋសភាសាធារណៈរដ្ឋកូតឌីវ័រ លោក  Adama Bictogo (រូបថត៖ VOV)

នាព្រឹកថ្ងៃទី ១៤ មិថុនា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍យ៉ាងអធិកអធមចំពោះប្រធានរដ្ឋសភានៃសាធារណរដ្ឋកូតឌីវ័រ Adama Bictogo ដែលមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ មិថុនា។ បន្ទាប់ពីពិធីទទួលស្វាគមន៍ ថ្នាក់ដឹកនាំទាំងពីរបានដំណើរការកិច្ចពិភាក្សា។

ក្នុងជំនួបនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអះអាងថា វៀតណាមជានិច្ចកាលតែងតែយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការជាមួយអាហ្វ្រិក; ស្នើឱ្យភាគីទាំងពីរពង្រឹងការផ្លាស់ប្តូរវិធានការដើម្បីនាំទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ជាក់ស្តែងនិងមានផលប្រយោជន៍ទៅវិញទៅមកលើគ្រប់បណ្តាញ; បន្តបង្កើនការសម្របសម្រួលនៅក្នុងអង្គការអន្តរជាតិ Francophonie (OIF) និងយន្តការពហុភាគីផ្សេងទៀត (អង្គការសហប្រជាជាតិ ចលនាមិនចូលបក្សសម្ព័ន្ធ)។

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអះអាងថា វៀតណាមជានិច្ចកាលត្រៀមខ្លួនជាស្រេចដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មកូតឌីវ័រ មកបណ្តាក់ទុននិងធ្វើអាជីវកម្មនៅវៀតណាម ក៏ដូចជា ជំរុញអាជីវកម្មវៀតណាមមកបណ្តាក់ទុនចូលកូរឌីវ័រ។ ទន្ទឹមនឹងនោះ វៀតណាមបានត្រៀមខ្លួនជាស្រេចដើម្បីដើរតួជាស្ពានសម្រាប់ទំនិញកូតឌីវ័រ  ជ្រៀតចូលទីផ្សារអាស៊ីអាគ្នេយ៍ និងអាស៊ី។ ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានស្នើឲ្យប្រទេសកូតឌីវ័រ គាំទ្រគោលជំហររបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងវៀតណាមលើការធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត ដោះស្រាយជំលោះ ដោយសន្តិវិធី ឈរលើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។

រីឯខ្លួនវិញ  ប្រធានរដ្ឋសភាកូតឌីវ័រ លោក  Adama Bictogo មានបំណងចង់ឱ្យភាគីទាំងពីរស្រាវជ្រាវដើម្បីបើកការហោះហើរត្រង់រវាងវៀតណាម និងកូតឌីវ័រ និងផ្ទុយមកវិញ; ស្នើឱ្យវៀតណាមជួយអភិវឌ្ឍន៍ការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់យុវជននៅ កូតឌីវ័រ រួមចំណែកដោះស្រាយភាពអត់ការងារធ្វើ ជាពិសេសលើវិស័យព័ត៌មានវិទ្យា មេកានិច និងអេឡិចត្រូនិក។

បន្ទាប់ពីជំនួបពិភាក្សា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងប្រធានរដ្ឋសភាកូតឌីវ័រ លោកស្រី Adama Bictogo បានចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ