ប្រធានរដ្ឋសភាលោក Vuong Dinh Hue ជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានរដ្ឋសភាឡាវ

(VOVWORLD) - នារសៀលថ្ងៃទី ២ មេសា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Saysomphone Phomvihane ប្រធានរដ្ឋសភាឡាវ។
ប្រធានរដ្ឋសភាលោក Vuong Dinh Hue ជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានរដ្ឋសភាឡាវ - ảnh 1ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានរដ្ឋសភាឡាវ (រូបថត៖ VOV)

ក្នុងជំនួបនេះ ប្រធានរដ្ឋសភានៃប្រទេសទាំងពីរបានបញ្ជាក់ថា នឹងបន្តចូលរួមចំណែកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនិងចែករំលែកបទពិសោធន៍ជាមួយគ្នាទៅវិញទៅមក ជាពិសេសក្នុងការកសាងស្ថាប័ន ប្រព័ន្ធច្បាប់និងការឃ្លាំមើលលើការអនុវត្តច្បាប់។ ទន្ទឹមជាមួយគ្នានោះ បន្តសម្របសម្រួលដោយបង្កើនការឃ្លាំមើលលើគម្រោងកិច្ចសហប្រតិបត្តិការវិនិយោគ និងជំនួយដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ប្រទេសទាំងពីរ។ រដ្ឋសភានៃប្រទេសទាំងពីរបានរួមជាមួយស្ថាប័នពាក់ព័ន្ធសម្របសម្រួលយ៉ាងល្អដើម្បីរៀបចំបណ្តាសកម្មភាពអបអរសាទរខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូត និងរយៈពេល ៤៥ ឆ្នាំនៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពវៀតណាម - ឡាវ, ឡាវ - វៀតណាមនៅឆ្នាំ ២០២២។ តាមរយៈសកម្មភាពទាំងនេះ ចូលរួមចំណែកឃោសនានិងអប់រំយ៉ាងជ្រាលជ្រៅ អំពីប្រពៃណីនៃទំនាក់ទំនងពិសេសរវាងវៀតណាមនិងឡាវ សម្រាប់ប្រជាជននៃប្រទេសទាំងពីរ ជាពិសេសសម្រាប់យុវជនជំនាន់ក្រោយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ