ប្រធានរដ្ឋសភាលោក Vuong Dinh Hue ប្រគល់គ្រឿង​ឥស្សរិយយ​សហូជីមិញ​ជូន​ប្រធានរដ្ឋសភា​គុយបាលោក Esteban Lazo Hernández

(VOVWORLD) - ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានបំពាក់គ្រឿងឥស្សរិយយសហូជីមិញ និងជូនបាច់ផ្កាដល់លោក Esteban Lazo Hernández ប្រធានរដ្ឋសភា រដ្ឋអំណាចប្រជាជន។
ប្រធានរដ្ឋសភាលោក Vuong Dinh Hue ប្រគល់គ្រឿង​ឥស្សរិយយ​សហូជីមិញ​ជូន​ប្រធានរដ្ឋសភា​គុយបាលោក Esteban Lazo Hernández - ảnh 1ប្រធានរដ្ឋសភាលោក Vuong Dinh Hue ប្រគល់គ្រឿងឥស្សរិយយសហូជីមិញជូនប្រធានរដ្ឋសភាគុយបាលោក Esteban Lazo Hernández 

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋគុយបារបស់ប្រធានរដ្ឋសភា វៀតណាម លោក Vuong Dinh Hue នាថ្ងៃទី ២០ មេសា ម៉ោងក្នុងតំបន់ នៅវិមានរដ្ឋសភាគុយបា ទីក្រុង Havana រដ្ឋសភាវៀតណាមបានសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធរបស់គុយបារៀបចំពិធី ប្រគល់គ្រឿងឥស្សរិយយសហូជីមិញជូនប្រធានរដ្ឋសភាគុយបាលោក Esteban Lazo Hernández និងរៀបចំពិធីប្រគល់គ្រឿងឥស្សរិយយជូនថ្នាក់ដឹកនាំរដ្ឋសភាគុយបា។

នៅក្នុងពិធីនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានបំពាក់គ្រឿងឥស្សរិយយសហូជីមិញ និងជូនបាច់ផ្កាដល់លោក Esteban Lazo Hernández ប្រធានរដ្ឋសភា រដ្ឋអំណាចប្រជាជន និងក្រុមប្រឹក្សារដ្ឋនៃសាធារណៈរដ្ឋគុយបា ដោយមានគុណបំណាចដ៏ធំធេងក្នុងការពង្រឹង និងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពពិសេសរវាងបក្សទាំងពីរ រដ្ឋសភាទាំងពីរ និងប្រជាជនទាំងពីរវៀតណាម និងគុយបា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ