ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញ​ជួបសំណេះសំណាល​ជាមួយ​ម្ចាស់ឆ្នោតនៅស្រុក Tien Lang ទីក្រុង Hai Phong

(VOVWORLD) - នាថ្ងៃទី ១០ ឧសភា នៅស្រុក Tien Lang ទីក្រុង Hai Phong ប្រធានរដ្ឋសភាលោក Vuong Dinh Hue និងបេក្ខជន ចំនួន ៤ រូបនៃរដ្ឋសភានីតិកាលទី ១៥នៃមណ្ឌលបោះឆ្នោតលេខ ៣ ទីក្រុង Hai Phong បានអញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត និងចលនាការបោះឆ្នោតជាមួយម្ចាស់ឆ្នោតនៅស្រុក Tien Lang ។
ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញ​ជួបសំណេះសំណាល​ជាមួយ​ម្ចាស់ឆ្នោតនៅស្រុក Tien Lang ទីក្រុង Hai Phong - ảnh 1ប្រធានរដ្ឋសភាលោក Vuong Dinh Hue (រូបថត៖ Minh Tú)

អញ្ជើញថ្លែងនៅក្នុងពិធីសំណេះសំណាលនេះ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានលើកច្បាស់ថា ការដែលបានរួមដំណើរ និងកសាងទីក្រុង Hai Phong ឲ្យក្លាយទៅជាទីក្រុងដ៏រស់វរើក គឺជាគោលបំណងរបស់ប្រមុខរដ្ឋសភា។ ដូច្នេះ ក្នុងនាមជាតំណាងប្រជាជន សមាជិករដ្ឋសភាតែងតែផ្ទៀងស្ដាប់បំណងប្រាថ្នាករបស់ម្ចាស់ឆ្នោត ដើម្បីឆ្លុះបញ្ចាំងឲ្យទាន់ពេលវេលាជាមួយរដ្ឋសភា និងបណ្ដាស្ថាប័នក្នុងក្បាលម៉ាស៊ីនរដ្ឋ ព្រមទាំងផ្ដោតសំខាន់លើការដោះស្រាយពាក្យបណ្ដឹង តវ៉ា និងសំណើររបស់ប្រជាជនឲ្យទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។

ប្រធានរដ្ឋសភាលោក Vuong Dinh Hue ក៏បានបញ្ជាក់យ៉ាងច្បាស់លាស់ថា បើជាប់ឆ្នោតជាសមាជិករដ្ឋសភានីតិកាលទី ១៥ នោះ លោកនិងសមាជិក សមាជិការរដ្ឋសភានឹងបន្តផ្លាស់ប្ដូរថ្មី លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃសកម្មភាពរដ្ឋសភា ព្រមទាំងធានាថា រដ្ឋសភាគឺជាស្ថាប័នតំណាងខ្ពស់បំផុតរបស់ប្រជាជន ហើយជាស្ថាប័នសិទ្ធិអំណាចខ្ពស់បំផុតរបស់រដ្ឋផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ