ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញមកដល់ទីក្រុង Sofia ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប៊ុលហ្គារី

(VOVWORLD) - កាលពីថ្ងៃទី ២៣ ខែកញ្ញា ប្រធានរដ្ឋសភាលោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានមកដល់អាកាសយានដ្ឋានអន្តរជាតិ Sofia ក្នុងរដ្ឋធានី Sofia ដោយចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប៊ុលហ្គារី តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភានៃសាធារណរដ្ឋប៊ុលហ្គារី លោក Rosen Zhelyazkov ។
ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញមកដល់ទីក្រុង Sofia ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប៊ុលហ្គារី - ảnh 1ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប៊ុលហ្គារី ក្នុងឱកាសដែលប្រទេសទាំងពីររំលឹកខួបលើកទី ៥០ឆ្នាំ ទិវាបង្កើតទំនាក់ទំនងការទូត។ រូបថត៖ VOV

ស្វាគមន៍ប្រធានរដ្ឋសភាលោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមនៅអាកាសយានដ្ឋានអន្តរជាតិ Sofia ភាគីរដ្ឋសភាប៊ុលហ្គារីមានត្តមានលោកស្រី Rositsa Kirova អនុប្រធានរដ្ឋសភា លោក Nikola Nikolov ប្រធានការិយាល័យប្រធានរដ្ឋសភា លោកស្រី Adriana Galaxyabinova ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិនិងពិធីការរដ្ឋសភា។ រីឯភាគីវៀតណាម មានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប៊ុលហ្គារី លោក Do Hoang Long រួមជាមួយកម្មាភិបាលស្ថានទូត បង្ប្អូនជនវៀតណាមនៅឯបរទេស និងនិស្សិតមួយចំនួនដែលកំពុងរស់នៅនិងសិក្សារៀនសូត្រនៅប៊ុលហ្គារី។

ក្នុងដំណើរទស្សនកិច្ចលើកនេះ ប្រធានរដ្ឋសភាលោក Vuong Dinh Hue នឹងមានកិច្ចពិភាក្សា ជំនួបសន្ទនាជាមួយថ្នាក់ដឹកនាំប៊ុលហ្គារី ចូលរួមវេទិកាគោលនយោបាយនិងច្បាប់ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម - ប៊ុលហ្គារី; មានសុន្ទរកថាគោលនយោបាយសំខាន់នៅសាកលវិទ្យាល័យសេដ្ឋកិច្ចពិភពលោកនិងជាតិ ទទួលសម្ព័ន្ធក្រុមហ៊ុនធំៗរបស់ប៊ុលហ្គារី ជួបសំណេះសំណាលជាមួយកម្មាភិបាលប៊ុលហ្គារី; ទទួលជូបសម្ព័ន្ធក្រុមហ៊ុននិងសហគ្រាសអឲធំៗរបស់ប៊ុលហ្គារី; ជួបសំណេះសំណាលជាមួយកម្មាភិបាលស្ថានទូតវៀតណាមប្រចាំនៅប៊ុលហ្គារីនិងបងប្អូនអណិកជននវៀតណាមនៅប្រទេសអឺរ៉ុបមួយចំនួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ