ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន អញ្ជើញទទួលជួបថ្នាក់ដឹកនាំបក្សកុម្មុយនិស្តជប៉ុន និងបក្សកុង មិញ
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី៦ ខែធ្នូ នៅទីក្រុងតូក្យូ ប្រធានរដ្ឋសភាវៀតណាម លោក ត្រឹន ថាញ់ មិនបានទទួលជួបជាមួយប្រធានគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តជប៉ុន Shii Kazuo។
ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន បានស្នើឲ្យបក្សកុម្មុយនិស្តជប៉ុន បន្តមានសំឡេងជាមួយរដ្ឋាភិបាលក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យផ្សេងៗ ជាពិសេសលើវិស័យពាណិជ្ជកម្ម ការវិនិយោគ ODA ជំនាន់ថ្មី សន្តិសុខ និង ការពារជាតិ; បន្តគាំទ្រគោលជំហររបស់វៀតណាមចំពោះបញ្ហាសមុទ្រខាងកើត គាំទ្រការដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី ឈរលើមូលដ្ឋានគោរពតាមច្បាប់អន្តរជាតិ។
ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន បានស្នើឲ្យបក្សកុម្មុយនិស្តជប៉ុន បន្តមានសំឡេងជាមួយរដ្ឋាភិបាលក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យផ្សេងៗ ជាពិសេសលើវិស័យពាណិជ្ជកម្ម ការវិនិយោគ ODA ជំនាន់ថ្មី ។ រូបថត៖ VOV |
រីឯខ្លួនវិញ ប្រធានគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តជប៉ុន Shii Kazuo បានអះអាងថា បក្សកុម្មុយនិស្តជប៉ុន តែងតែចាត់ទុកបក្សកុម្មុយនិស្តវៀតណាមជាមិត្ត និងជាដៃគូដែលគួរឱ្យទុកចិត្ត ហើយមានបំណងចង់បន្តអភិវឌ្ឍន៍ទំនាក់ទំនងល្អរវាងភាគីទាំងពីរ។ ទន្ទឹមនឹងនោះ ស្នើឲ្យភាគីទាំងពីរបន្តអនុវត្តកិច្ចព្រមព្រៀងស្តីពីការពង្រឹងទំនាក់ទំនងរវាងភាគីទាំងពីរតាមរយៈការជួបប្រាស្រ័យ និងការទំនាក់ទំនងកម្រិតខ្ពស់ជាប្រចាំ; សម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគីអន្តរជាតិ។
នាព្រឹកមិញនេះដែរ ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន បានទទួលជួបលោក Saito Tetsuo ប្រធានគណបក្សកុងមិញជប៉ុន។ លោកប្រធានរដ្ឋសភាវៀតណាមបានស្នើឲ្យគណបក្សកុង មិញ បន្តយកចិត្តទុកដាក់ និងបង្កើតលក្ខណៈងាយស្រួលសម្រាប់ប្រជាជនវៀតណាមជាង ៦០០.០០០ នាក់នៅប្រទេសជប៉ុន មានលក្ខខ័ណ្ឌសស្នាក់នៅ សិក្សា និងធ្វើអាជីវកម្មរយៈពេលវែងនៅប្រទេសជប៉ុន៕