ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន ជួប​ពិភាក្សាការងារជាមួយសហព័ន្ធអង្គការ​សេដ្ឋកិច្ចជប៉ុន

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៧ ខែធ្នូ នាព្រឹកថ្ងៃទី ៤ ខែធ្នូ នៅទីក្រុងតូក្យូ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានជួបពិភាក្សាការងារជាមួយសហព័ន្ធអង្គការសេដ្ឋកិច្ចជប៉ុន (Keidanren) ក្រោមអធិបតីភាពរបស់សហប្រធានទាំងពីររូបនៃគណៈកម្មាធិការសេដ្ឋកិច្ចជប៉ុន-វៀតណាម របស់ Keidanren ។

ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចជប៉ុន-វៀតណាមរបស់ Keidanren លោក Fujimoto Masayoshi បានអះអាងថា សមាគមន៍ធុរកិច្ចជប៉ុននឹងបន្តរួមចំណែកក្នុងការអភិវឌ្ឍទំនាក់ទំនងជប៉ុន-វៀតណាមលើវិស័យជាច្រើន។ គំនិតផ្តួចផ្តើមរួមជប៉ុន-វៀតណាម ដែលអនុវត្តតាំងពីឆ្នាំ ២០០៣មក គឺជាកិច្ចខិតខំប្រឹងប្រែងរយៈពេលវែង ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន ជួប​ពិភាក្សាការងារជាមួយសហព័ន្ធអង្គការ​សេដ្ឋកិច្ចជប៉ុន - ảnh 1ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ទទួលទានអាហារពេលព្រឹកជាមួយសហព័ន្ធអង្គការសេដ្ឋកិច្ចជប៉ុន។ រូបថត៖ VOV

រីឯខ្លួនវិញ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន សង្ឃឹមថា អង្គភាពអាជីវកម្មនិងមូលដ្ឋាននៃភាគីទាំងពីរ នឹងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីឲ្យទំនាក់ទំនងសេដ្ឋកិច្ចវៀតណាម-ជប៉ុន បន្តក្លាយជាចំណុចភ្លឺក្នុងទំនាក់ទំនងទ្វេភាគី។

ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន ជួប​ពិភាក្សាការងារជាមួយសហព័ន្ធអង្គការ​សេដ្ឋកិច្ចជប៉ុន - ảnh 2ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន បានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការ និងការរួមចំណែកដ៏មានតម្លៃរបស់ Keidanren ក៏ដូចជាតួនាទីរបស់ថ្នាក់ដឹកនាំនៃសាជីវកម្មជប៉ុន ក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។ រូបថត៖ VOV

ប្រធានរដ្ឋសភាបានសម្តែងនូវគោលបំណងចង់បន្តកិច្ចសហប្រតិបត្តិការ និងផ្ទេរបច្ចេកវិទ្យាក្នុងវិស័យដឹកជញ្ជូនពីប្រទេសជប៉ុន ដើម្បីឲ្យវៀតណាមធ្វើសមកាលកម្មប្រព័ន្ធដឹកជញ្ជូន បម្រើប្រជាជន និងអភិវឌ្ឍន៍សេដ្ឋកិច្ច។

ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន ជួប​ពិភាក្សាការងារជាមួយសហព័ន្ធអង្គការ​សេដ្ឋកិច្ចជប៉ុន - ảnh 3លោកប្រធានរដ្ឋសភាក៏បានលើកឡើងថា ក្នុងសម័យប្រជុំលើកទី៨ រដ្ឋសភាវៀតណាមបានផ្ដល់មតិយោបល់និងអនុម័តលើគោលនយោបាយវិនិយោគលើគម្រោងផ្លូវរថភ្លើងល្បឿនលឿនខាងជើង-ខាងត្បូង ដែលមានទុនវិនិយោគសរុបប្រមាណ៦៧ពាន់លានដុល្លារអាមេរិក។ រូបថត៖ VOV

ក្នុងឱកាសនេះ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីប្រគល់ឯកសារសហប្រតិបត្តិការរវាងមូលដ្ឋាន និងសហគ្រាសនៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ