ប្រធានរដ្ឋសភាលោកត្រិន​ ថាញ់ មិនស្វាគមន៍ចំពោះផែនការសហប្រតិបត្តិការរវាងមូលដ្ឋានវៀតណាមនិងជប៉ុន

(VOVWORLD) - នាព្រឹកថ្ងៃទី ៤ ខែធ្នូ (ម៉ោងក្នុងស្រុក) ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុន នៅទីក្រុងតូក្យូ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានទទួលជួបជាមួយលោក Yamashita Makoto អភិបាលខេត្ត Nara និងថ្នាក់ដឹកនាំមូលដ្ឋាន។

ក្នុងពិធីទទួល ប្រធានរដ្ឋសភា លោក ត្រិន ថាញ់ មិន បានស្វាគមន៍ចំពោះផែនការសហប្រតិបត្តិការរវាងខេត្តណារ៉ា និងមូលដ្ឋាននានារបស់វៀតណាម ក្នុងការជំរុញការវិនិយោគពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការលើវិស័យពលកម្មនិងទេសចរណ៍។ តាមរយៈនោះ ភាគីទាំងពីរមានឱកាសជាច្រើនដើម្បីផ្លាស់ប្តូរបទពិសោធន៍។ លោកប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់ចំពោះការជំរុញកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យដែលខេត្ត ណារ៉ា មានប្រៀបខ្លាំងជាមួយមូលដ្ឋានរបស់វៀតណាម។

ប្រធានរដ្ឋសភាលោកត្រិន​ ថាញ់ មិនស្វាគមន៍ចំពោះផែនការសហប្រតិបត្តិការរវាងមូលដ្ឋានវៀតណាមនិងជប៉ុន - ảnh 1ទិដ្ឋភាពនៃជំនួប។ រូបថត៖ VOV

អភិបាលខេត្ត Yamashita Makoto សង្ឃឹមថា រដ្ឋសភា និងរដ្ឋាភិបាលវៀតណាមនឹងបន្តយកចិត្តទុកដាក់បង្កើតលក្ខខណ្ឌសម្រាប់អនុវត្តកម្មវិធីសហប្រតិបត្តិការរវាងខេត្តទាំងពីរនាពេលខាងមុខ។ នាព្រឹកថ្ងៃទី៤ ខែធ្នូនេះ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់ មិន បានជួបពិភាក្សាការងារជាមួយប្រធានសភាជាន់ទាបជប៉ុន Nukaga Fukushiro។

នាព្រឹកថ្ងៃដដែល នៅទីក្រុងតូក្យូ ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានជួបជាមួយកម្មាភិបាល និងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅជប៉ុន។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាបានសម្តែងគោលបំណង៖ “ឯកអគ្គរដ្ឋទូត និងក្រុមកម្មាភិបាលនិងបុគ្គលិកទាំងអស់នៃស្ថានទូតវៀតណាមប្រចាំនៅជប៉ុន គប្បីពង្រឹងសាមគ្គីភាព និងការទទួលខុសត្រូវ កែលម្អឥតឈប់ឈរនូវជំនាញវិជ្ជាជីវៈ  ដើម្បីបំពេញតម្រូវការកើនឡើងក្នុងសម័យសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយ;ក្តាប់ឱ្យបានហ្មត់ចត់នូវគោលនយោបាយការបរទេសរបស់បក្សនិងរដ្ឋ    រួមចំណែកពង្រឹង និងពង្រីកថែមទៀតទំនាក់ទំនងមិត្តភាពវៀតណាម-ជប៉ុន។ ជាងនេះទៅទៀត សម្របសម្រួលអនុវត្តការទូតសភារវាងវៀតណាម និងជប៉ុន ផងដែរ”។

លោកប្រធានរដ្ឋសភាបានកត់សម្គាល់ថា កម្មាភិបាលស្ថានទូតនិងនិយោជិតបន្តយកចិត្តទុកដាក់ចំពោះសហគមន៍ជនវៀតណាមនៅជប៉ុន ក្តាប់សភាពការណ៍ និងជួយឧបត្ថម្ភប្រជាជនភ្លាមៗលើវិស័យលំនៅដ្ឋាន អាជីវកម្ម ធុរកិច្ច និងការសិក្សា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ