ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញបំពេញ​ទស្សនកិច្ច​ការងារ​នៅ សាធារណរដ្ឋ Tatarstan និងម៉ូស្គូ នៃសហព័ន្ធរុស្ស៊ី

(VOVWORLD) - នាថ្ងៃទី ៩ ខែធ្នូ ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ីនោះ ប្រធានរដ្ឋសភាវៀត ណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបសវនាការជាមួយប្រធានាធិបតីនៃសាធារណរដ្ឋ Tartastan (ចំណុះសហព័ន្ធរុស្ស៊ី) លោក Rustam Minnikhanov ។
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញបំពេញ​ទស្សនកិច្ច​ការងារ​នៅ សាធារណរដ្ឋ Tatarstan និងម៉ូស្គូ នៃសហព័ន្ធរុស្ស៊ី - ảnh 1 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបសវនាការជាមួយប្រធានាធិបតីនៃសាធារណរដ្ឋ Tartastan (ចំណុះសហព័ន្ធរុស្ស៊ី) លោក Rustam Minnikhanov (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 

នៅក្នុងជំនួបនេះ ប្រធានាធិបតីលោក  Rustam Minnikhanov បានចាត់ទុកថាទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងវៀតណាម - Tartastan មិនទាន់សមស្របនឹងសក្តានុពលឡើយ ខណៈដែលពាណិជ្ជកម្មទ្វេភាគី ត្រឹមតែ ទទួលបាន ២៥ លានដុល្លារអាមេរិកតែប៉ុណ្ណោះ។ តាមលោកប្រធានាធិបតីថា ភាគីទាំងពីរអាចបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យនានាដូចជាការអប់រំ វិទ្យាសាស្ត្រ និងទេសចរណ៍។

ជាការឆ្លើយតប ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានបង្ហាញជំនឿជាក់ថា ទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ និងទេសចរណ៍ របស់ Tartastan ជាមួយវៀតណាមនឹងបន្ត

រីកចម្រើនយ៉ាងខ្លាំងក្លា។ វៀតណាមសន្យាបង្កើតបរិយាកាសវិនិយោគ និងធ្វើអាជីវកម្មអំណោយផលសម្រាប់សហគ្រាសរុស្ស៊ី ដែលបានធ្វើអាជីវកម្ម និងរកស៊ីនៅវៀត ណាម (ក្នុងនោះមានសហគ្រាស Tartastan និង Kazan)។  

ប្រធានរដ្ឋសភាមានគោលបំណងថា សាធារណរដ្ឋ Tartastan បង្កលក្ខណៈងាយស្រួលដល់សហគមន៍ជនវៀតណាម ដើម្បីរស់នៅ និងរកស៊ីប្រកបដោយស្ថិរភាពស្របតាមច្បាប់ ក៏ដូចជា សម្របខ្លួនជាមួយសហគមន៍នៃប្រទេសសាមីផងដែរ។

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញបំពេញ​ទស្សនកិច្ច​ការងារ​នៅ សាធារណរដ្ឋ Tatarstan និងម៉ូស្គូ នៃសហព័ន្ធរុស្ស៊ី - ảnh 2ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅរុស្ស៊ី (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)  

នារសៀលថ្ងៃដដែល ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានចាកចេញពីសាធារណរដ្ឋ Tartastan អញ្ជើញទៅកាន់ទីក្រុងម៉ូស្គូ។ នៅទីនេះ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅរុស្ស៊ី។

អញ្ជើញថ្លែងនៅទីនេះ ប្រធានរដ្ឋសភាបានអះអាងថា ថ្នាក់ដឹកនាំបក្ស រដ្ឋ និងរដ្ឋសភាតែងតែផ្ដោតសំខាន់លើបំណងប្រាថ្នារបស់សហគមន៍ជនវៀតណាមនៅរុស្ស៊ីអំពីបែបបទគតិយុត្តិស្ដីពីការស្នាក់នៅ និងការរកស៊ី ដើម្បីលើកយកមកពិភាក្សានៅក្នុងជំនួបពិភាក្សាជាមួយថ្នាក់ដឹកនាំរុស្ស៊ី។

ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត ប្រធានរដ្ឋសភាវៀតណាមបានអះអាងថា បក្សនិងរដ្ឋតែងតែអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយដោះស្រាយនិងការពារជានិច្ចកោះសមុទ្រនៃមាតុភូមិ ដោយដោះស្រាយជំលោះនិងការខ្វែងគំនិតគ្នានៅសមុទ្រដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ