ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញបំពេញទស្សនកិច្ចការងារនៅស្ថានទូតវៀតណាមប្រចាំអូស្ត្រាលី

(VOVWORLD) - នារសៀលថ្ងៃទី២៩ វិច្ឆិកា ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានទៅបំពេញទស្សនកិច្ចការងារនៅស្ថានទូតវៀតណាមប្រចាំអូស្ត្រាលី។
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញបំពេញទស្សនកិច្ចការងារនៅស្ថានទូតវៀតណាមប្រចាំអូស្ត្រាលី - ảnh 1 ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ជួបធ្វើការជាមួយកម្មាភិបាលស្ថានទូតវៀតណាម (រូបថត៖ VOV)

លោកស្រី Nguyen Thi Kim Ngan វាយតំលៃថា ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ទំនាក់ទំនងវៀតណាម-អូស្ត្រាលីត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរលើគ្រប់វិស័។ ទទួលបានសមិទ្ធិផលនោះគឺដោយសារមានការរួមវិភាគទានដ៏សែនសំខាន់របស់ស្ថានទូតវៀតណាម ស្ថាប័នក្រៅពីស្ថានទូត សហគ្រាសនិងជនរួមជាតិអាណិកជន។

        មុននោះ នារសៀលថ្ងៃដដែល ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជាទស្សនិកជនក្នុងសវនាការនៃព្រឹទ្ធសភាអូស្ត្រាលី។ នេះជាសកម្មភាពមួយក្នុងចំណោមសកម្មភាពការទូតពិសេសដែលប្រធានព្រឹទ្ធសភាអូស្ត្រាលីលៃទុកសំរាប់ប្រធានរដ្ឋសភាវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ