ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន

ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន - ảnh 1
លោក Nguyen Sinh Hung នៅអាកាសយានដ្ឋានអន្តរជាតិនៅរដ្ឋធានីប៉េកាំង

(VOVworld) - នាម៉ោង១០និង៣០នាទី​ (តាមម៉ោងប៉េកាំង) ប្រធានរដ្ឋសភាវៀត
ណាមលោក Nguyen Sinh Hung និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានទៅ
កាន់អាកាសយានដ្ឋានអន្តរជាតិនៅរដ្ឋធានីប៉េកាំង ចាប់ផ្ដើមដំណើរទស្សនកិច្ចមិត្ត
ភាពជាផ្លូវការនៅសាធារណៈរដ្ឋប្រជាមានិតចិន តាមសេចក្ដីអញ្ជើញរបស់លោក
Zhang Dejiang ប្រធានគណៈកម្មាធិការអចិន្ត្រៃមហាសន្និបាតតំណាងប្រជាជន
ទូទាំងប្រទេសចិន។

តាមផែនការ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៧ ធ្នូ លើក
នេះនៅរដ្ឋធានីប៉េកាំង ប្រធានរដ្ឋសភាលោក Nguyen Sinh Hung និងគណៈប្រតិភូ
ជាន់ខ្ពស់រដ្ឋសភាវៀតណាមគ្រោងនឹងជួបចរចារជាមួយប្រធានគណៈកម្មាធិការ
អចិន្ត្រៃមហាសន្និបាតតំណាងប្រជាជនចិនលោក Zhang Dejiang។លោក Nguyen
Sinh Hung ក៏មានជំនួបសន្ទនាជាមួយអគ្គលេខាបក្សនិងជាប្រធានរដ្ឋចិន
លោក Xi Jinping និងប្រធានគណៈកម្មាធិការជាតិពិគ្រោះយោបល់នយោបាយ
ចិនលោក Yu Zhengsheng ទៀតផង។

ដំណើរទស្សនកិច្ចជាផ្លូវការរបស់ប្រធានរដ្ឋសភាលោក Nguyen Sinh Hung និង
គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមគឺសំដៅអនុវត្តន៍កិច្ចព្រមព្រៀងជាន់ខ្ពស់
នានាដែលភាគីទាំងពីរទទួលបានក្នុងជំនួបនាពេលកន្លងទៅ ព្រមទាំងជំរុញ
ទំនាក់ទំនងដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម ចិន
អភិវឌ្ឍន៍ដោយស្ថិរភាព ស្មោះត្រង់ និងនិរន្តរភាពដើម្បីផលប្រយោជន៍នៃភាគី
ទាំងពីរ ដើម្បីសន្តិភាពនិងភាពសម្បូររុងរឿងនៅក្នុងតំបន់និងលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ