ប្រធានរដ្ឋសភាវៀតណាម Nguyen Thi Kim Ngan អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅហូឡង់

(VOVWORLD) -តាមការអញ្ជើញរបស់ប្រធានសភាហូឡង់ លោកស្រី Khadija Arib គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមដឹកនាំដោយប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅ ព្រះរាជាណាចក្រហូឡង់ ចាប់ពីថ្ងៃទី ២៦ ដល់ ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០១៨ ។
ប្រធានរដ្ឋសភាវៀតណាម Nguyen Thi Kim Ngan អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅហូឡង់ - ảnh 1ប្រធានរដ្ឋសភាវៀតណាម Nguyen Thi Kim Ngan អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅហូឡង់ 

នេះគឺជាលើកដំបូងបង្អស់ដែលលោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅបំពេញទស្សកិច្ចនៅប្រទេស ហូឡង់។ ដំណើរទស្សនកិច្ចនេះមាន សារៈសំខាន់ដើម្បីបន្តពង្រឹងនិងពង្រីកបន្ថែមទៀតនូវចំណងមិត្តភាព  កិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើនជាមួយប្រទេសហូឡង់ក្នុងឱកាសរំលឹកខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងវៀតណាម -ហូឡង់ (ឆ្នាំ ១៩៧៣ - ឆ្នាំ ២០១៨ ) ។ដំណើរទស្សនកិច្ចនេះក៏បានកត់សម្គាល់នូវព្រឹត្តិការណ៍ថ្មីមួយក្នុងទំនាក់ទំនង មិត្តភាព និង កិច្ចសហប្រតិបត្តិការរវាង រដ្ឋសភាវៀតណាម និង សភា ហូឡង់ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ