ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ចេញដំណើរទៅចូលរួមមហា សន្និបាត AIPA-៤៤ និងបំពេញទស្សនកិច្ចជាផ្លូវការនៅឥណ្ឌូនេស៊ីនិងអ៊ីរ៉ង់

(VOVWORLD) - ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញចូលរួមមហាសន្និ បាត AIPA-៤៤ នៅប្រទេសឥណ្ឌូនេស៊ី ដើម្បីបញ្ជាក់អំពីតួនាទីរបស់រដ្ឋសភា វៀតណាម រួមចំណែកយ៉ាងសកម្ម និងម្ចាស់ការចំពោះខ្លឹមសារនានារបស់ AIPA។

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ចេញដំណើរទៅចូលរួមមហា សន្និបាត AIPA-៤៤ និងបំពេញទស្សនកិច្ចជាផ្លូវការនៅឥណ្ឌូនេស៊ីនិងអ៊ីរ៉ង់ - ảnh 1អនុប្រធានរដ្ឋសភាវៀតណាម លោក Nguyen Khac Dinh (ឆ្វេង) ជូនដំណើរប្រធានរដ្ឋសភា លោក Vuong Dinh Hue នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai ទីក្រុងហាណូយ។
(រូបថត៖ Doan Tan/VNA)
តបតាមការអញ្ជើញរបស់ប្រធានសភាតំណាងប្រជាជននៃសាធារណៈរដ្ឋឥណ្ឌូណេស៊ី និងជាប្រធានមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លោកស្រី Puan Maharani និងប្រធានរដ្ឋសភានៃសាធារណៈរដ្ឋឥស្លាមអ៊ីរ៉ង់ លោក Mohammad Baqer Qalibaf នាព្រឹកថ្ងៃទី៤ ខែសីហា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានចាកចេញពីទីក្រុងហាណូយទៅចូលរួមមហាសន្និបាត AIPA លើកទី៤៤ (AIPA-៤៤) ហើយបំពេញទស្សនកិច្ចជាផ្លូវការនៅ សាធារណរដ្ឋឥណ្ឌូណេស៊ី និងសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ១០ ខែសីហា។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញចូលរួមមហាសន្និ បាត AIPA-៤៤ នៅប្រទេសឥណ្ឌូនេស៊ី ដើម្បីបញ្ជាក់អំពីតួនាទីរបស់រដ្ឋសភា វៀតណាម រួមចំណែកយ៉ាងសកម្ម និងម្ចាស់ការចំពោះខ្លឹមសារនានារបស់ AIPA។
ប្រធានរដ្ឋសភាលោក Vuong Dinh Hue ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា វៀតណាមទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋឥណ្ឌូណេស៊ី និងសាធា រណរដ្ឋឥស្លាមអ៊ីរ៉ង់ ដើម្បីជំរុញទំនាក់ទំនងសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងរវាងវៀតណាម ជាមួយប្រទេសទាំងពីរខាងលើ លើគ្រប់វិស័យ កសាង និងពង្រឹងទំនាក់ទំនងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ នៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ