ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញមកដល់ទីក្រុង Canberra ចាប់ផ្តើមបំពេញដំណើរទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលី

(VOVWORLD) - នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រមុខស្ថាប័ននីតិប្បញ្ញត្តិបរទេសទៅកាន់ប្រទេសអូស្ត្រាលី បន្ទាប់ពីការបោះឆ្នោតសភាសហព័ន្ធកាលពីងខែឧសភា ឆ្នាំ ២០២២។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញមកដល់ទីក្រុង Canberra ចាប់ផ្តើមបំពេញដំណើរទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលី - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue

នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា (ម៉ោងនៅវៀតណាម) ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានមកដល់ទីក្រុង Canberra ចាប់ផ្តើមបំពេញដំណើរទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលី តបតាមការអញ្ជើញរបស់ប្រធានសភាជាន់ទាបអូស្ត្រាលី លោក Milton Dick , ប្រធានព្រឹទ្ធសភាអូស្ត្រាលីលោកស្រី Sue Lines ។ ទទួលស្វាគមន៍គណៈប្រតិភូនៅអាកាសយានដ្ឋាននៅប្រទេសអូស្ត្រាលី មានវត្តមានអនុប្រធានព្រឹទ្ធសភាលោក Andrew McLachlan និងមន្ត្រីជាន់ខ្ពស់មួយចំនួននៃសភាអូស្ត្រាលី និងក្រសួងការបរទេស។ ខាងភាគីវៀតណាមមានវត្តមានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអូស្ត្រាលី លោក Nguyen Tat Thanh តំណាងសហគមន៍ និងនិស្សិតវៀតណាមដែលកំពុងសិក្សារៀនសូត្រនៅប្រទេសអូស្ត្រាលី។

នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រមុខស្ថាប័ននីតិប្បញ្ញត្តិបរទេសទៅកាន់ប្រទេសអូស្ត្រាលី បន្ទាប់ពីការបោះឆ្នោតសភាសហព័ន្ធកាលពីងខែឧសភា ឆ្នាំ ២០២២; បង្ហាញពីការគោរពរបស់វៀតណាមចំពោះអូស្ត្រាលី និងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អូស្ត្រាលី បង្កើតបុព្វបទសម្រាប់ការតម្លើងកម្រិតទំនាក់ទំនងនៃប្រទេសទាំងពីរទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនាពេលខាងមុខ។ តាម

ផែនការ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue នឹងចូលសម្ដែងការគួរសម ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសអូស្ត្រា ចូលរួមវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច វេទិកាសហប្រតិបត្តិការអប់រំ ទស្សនាសាកលវិទ្យាល័យមួយចំនួន ជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅអូស្ត្រាលី៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ