ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបធ្វើការជាមួយ គណៈកម្មការទទួលបន្ទុកការងារបោះឆ្នោតខេត្ត Kien Giang

(VOVWORLD) - លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan ចាត់ទុកថា ជាតំបន់ព្រំដែនមួយ ទីក្រុង Ha Tien ចាំបាច់ត្រូវមានផែនការបម្រុងក្នុងករណី ដែលស្ថានភាពជម្ងឺរាតត្បាតមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ ដើម្បីធានាឲ្យការងារបោះ ឆ្នោតមិនរងការអាក់ខាន។
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបធ្វើការជាមួយ គណៈកម្មការទទួលបន្ទុកការងារបោះឆ្នោតខេត្ត Kien Giang - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ថ្លែងនៅក្នុងជំនួបធ្វើការ។
(រូបថត៖ VNA)
នាព្រឹកថ្ងៃទី១៩ មីនា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងក្រុមការងារបានជួបធ្វើការជាមួយគណៈកម្មការទទួលបន្ទុកការងារបោះ ឆ្នោតទីក្រុង Ha Tien ខេត្ត Kien Giang។ លោកស្រីប្រធានរដ្ឋសភាបានសម្ដែងនូវការ ចាប់អារម្មណ៍យ៉ាងល្អប្រសើរចំពោះមុខមាត់ទីក្រុង Ha Tien ហើយស្នើឲ្យខេត្តត្រូវ យកចិត្តទុកដាក់ ការពារទេសភាពធម្មជាតិនៃទីក្រុងជាប់សមុទ្រមួយនោះ។ លោកស្រី Nguyen Thi Kim Ngan វាយតម្លៃថា សេដ្ឋកិច្ចនៃទីក្រុង Ha Tien នាបច្ចុប្បន្ន នៅតែ មានទំហំតូចបើប្រៀបធៀបនឹងសក្ដានុពល ដូច្នេះទីក្រុងគួរតែយកចិត្តទុកដាក់ខ្ពស់ដល់ វិស័យទេសចរណ៍ ដើម្បីអាចអភិវឌ្ឍន៍ពីសក្ដានុពលនេះ។
ចំពោះការងារបោះឆ្នោត លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan ចាត់ទុកថា ជាតំបន់ព្រំដែនមួយ ទីក្រុង Ha Tien ចាំបាច់ត្រូវមានផែនការបម្រុងក្នុងករណី ដែលស្ថានភាពជម្ងឺរាតត្បាតមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ ដើម្បីធានាឲ្យការងារបោះ ឆ្នោតមិនរងការអាក់ខាន។
មុននោះ លោកស្រីប្រធានរដ្ឋសភានិងក្រុមការងារបានចុះត្រួតពិនិត្យការងារ បង្ការប្រយុទ្ធប្រឆាំងនឹងជម្ងឺ កូវីដ ១៩ ហើយជួបសំណេះសំណាលជាមួយកម្មាភិបាល យុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែននៃច្រកទ្វារព្រំដែនអន្តរជាតិ Ha Tien៕

ប្រតិកម្មទៅវិញ

ផ្សេងៗ