ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Gia Lai

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការ ងារនៅបណ្តាខេត្តភាគកណ្តាលប៉ែកខាងត្បូង (Nam Trung bo) និង Tay Nguyen (វៀតណាម) នារសៀលថ្ងៃទី ១៩ ខែមីនា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូរដ្ឋសភាបានអញ្ជើញជួបប្រជុំជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត Gia Lai។ 
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Gia Lai - ảnh 1 ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងមតិក្នុងពិធី (រូបថតៈ VOV)

ថ្លែងនៅក្នុងជំនួបនេះ លោកស្រីប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា: Gia Lai ត្រូវកំណត់ទិសដៅជាមូលដ្ឋានដើម្បីអាចអនុវត្តន៍ពីបណ្ដាលំបាកបំផុតដូចជា: អត្រាគ្រួសារក្រីក្រនៅតែមានកំរិតខ្ពស់; ជំរុញការកសាងជនបទថ្មី; ទាក់ទាញការវិនិយោគឲ្យកាន់តែច្រើនពីប្រភពឯកជន; បង្កើនផលិតផលកសិកម្មដើម្បីនាំចេញដើម ឈើ ហូបផ្លែ។ ទន្ទឹមជាមួយគ្នានោះ ខេត្ត Gia Lai ត្រូវការតភ្ជាប់ជាមួយខេត្ត Kon Tum ដើម្បីអភិ វឌ្ឍន៍តំបន់ទេសចរណ៍នៅ Tay Nguyen ផងដែរ។ លោកស្រីប្រធានរដ្ឋសភាអញ្ជើញផ្តល់អនុសាសន៍ថា: “ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ត្រូវតែមានការតភ្ជាប់គមនាគមន៍។ ខេត្ត Gia Lai និង Kon Tum សុទ្ធតែស្ថិតក្នុងអនុតំបន់ខ្ពង់រាបភាគខាងជើង ហេតុដូច្នេះគួរតែផ្តោតលើការអភិវឌ្ឍវិស័យទេសចរណ៍ដើម្បីក្លាយជាវិស័យសេដ្ឋកិច្ចមុខព្រួញ។ បច្ចុប្បន្ននេះ ខេត្ត Kon Tum កំពុងស្នើសុំចុះបញ្ជីរនូវទិសដៅទេសចរណ៍មួយចំនួនដែលមិនត្រូវបានបញ្ចូលក្នុងផែនការអភិវឌ្ឍន៍ទេសចរណ៍នៅតំបន់ Tay Nguyen។ ដូច្នេះ យើងត្រូវឆ្ពោះទៅកសាងផែនការរយៈពេល ១០ ឆ្នាំខាងមុខ សេវាទេសចរណ៍ Gia Lai ដែលតភ្ជាប់ជាមួយ Kon Tum តែម្តង”។

ក៏នារសៀលថ្ងៃដដែល ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅអុជធូបនៅទីលានសាមគ្គីភាពទីក្រុង Pleiku ; ធ្វើទស្សនកិច្ចនិងផ្តល់អំណោយដល់គ្រួសារបដិវត្តន៍ៗមួយចំនួនដែលមានគុណូបការៈ សម្រាប់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ