ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅទីក្រុង Can Tho

(VOVWORLD) - នាព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងសមាជិករដ្ឋសភានៃអង្គភាពបោះឆ្នោតលេខ ១ ទីក្រុង Can Tho បានអញ្ជើញជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅខ៍ណ្ឌ Cai Rang ។
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅទីក្រុង Can Tho - ảnh 1 ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងមតិក្នុងជំនួបនេះ (រូបថត៖ VNA)

ប្រធានរដ្ឋសភាលោស្រី Nguyen Thi Kim Ngan  បានចំណាយពេលវាលាដើម្បីផ្ទៀងស្តាប់មតិយោបល់របស់អ្នកបោះឆ្នោតក្នុងរយៈពេលកន្លងមក ព្រមទាំងផ្តោតការ យកចិត្តទុកដាក់ និងសហការជាមួយរដ្ឋាភិបាល ដើម្បីដោះស្រាយការលំបាករបស់ប្រជាជននៅតំបន់ដីសណ្តទន្លេ Cuu Long ផងដែរ។ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានមានប្រសាសន៍ថា៖

« រដ្ឋសភាយកចិត្តទុកដាក់យ៉ាងខ្លាំងណាស់នៅពេលដែលពិភាក្សាលើច្បាប់ ស្តីពីការការពារបរិស្ថានឬបញ្ហាខ្យល់ព្យុះនិងជំនន់ទឹកភ្លៀង ដែលបណ្តាលមកពីការកាប់បំផ្លាញព្រៃឈើជាដើម។ បញ្ហាទាំងនេះ រដ្ឋាភិបាល និងរដ្ឋសភាមានការយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយក៏បានបញ្ជាដឹកនាំដោះស្រាយបញ្ហានេះជាច្រើនផងដែរ។ ទន្ទឹមនឹងនេះដែរ រដ្ឋាភិបាលនិងអាជ្ញាធរមូលដ្ឋាន បានធ្វើការកែតម្រូវ និងបង្កើនការគ្រប់គ្រងរដ្ឋឡើងវិញ ដើម្បីធានាការអនុវត្តគោលនយោបាយព្រមទាំងធ្វើយ៉ាងមេចដើម្បីកាត់បន្ថយការខូចខាត ដែលបណ្តាលមកពីធម្មជាតិ និងមនុស្សបង្កឡើងផងដែរ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ