ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា

(VOVWORLD) -នារសៀលថ្ងៃទី២០ខែមេសានៅមិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបជាមួយទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា  លោកស្រី Aung San Suu Kyi ក្នុងឱកាស មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ 
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបជាមួយទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា  លោកស្រី Aung San Suu Kyi 

លោកស្រី Nguyen Thi Kim Ngan បានវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍន៍យ៉ាងប្រសើរក្នុងទំនាក់ទំនងមិត្តភាពប្រពៃណីយូរអង្វែងរវាងវៀតណាមជាមួយ មីយ៉ាន់ម៉ា ជាពិសេស ការដែលប្រទេសទាំងពីរបានលើកកម្ពស់ទំនាក់ទំនងឡើងកម្រិត “ដៃគូសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ” ក្នុងឱកាសនៃដំណើរទស្សនកិច្ចមីយ៉ាន់ម៉ារបស់អគ្គលេខាបក្ស លោក Nguyen Phu Trong កាល ពីខែសីហាឆ្នាំមុននេះ ព្រមទាំងអះអាងនូវគោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀត ណាម គោរពការអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការជាមួយមីយ៉ាន់ម៉ាលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំងពីរ។

        លោកស្រីទីប្រឹក្សារដ្ឋ Aung San Suu Kyi បានអះអាងថា ក្នុងឋានៈរបស់ខ្លួន លោកស្រីនឹងត្រៀមជាស្រេចជម្រុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ។ នាពេលខាងមុខ រដ្ឋសភានៃប្រទេសទាំងពីរនឹងបង្កើនថែមទៀតការផ្លាស់ប្តូរបទពិសោធន៍ រវាងសមាជិកាសភាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ