ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយអនុប្រធានព្រឹទ្ធសភាជប៉ុន លោក Ogawa Toshio

(VOVWORLD) - ក្នុងជំនួបពិភាក្សាកាលពីថ្ងៃទី១៩ ខែធ្នូ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអះអាងថា វៀតណាមផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដ៏ស៊ីជម្រៅនិងទូលាយដើម្បីសន្តិភាពនិងវិបុលភាពនៅអាស៊ី ជាមួយជប៉ុន ដោយមានគោលបំណងចង់ឲ្យព្រឹទ្ធសភាជប៉ុនគាំទ្រដល់ការលើកទឹកចិត្តធុរជនជប៉ុនបង្កើនការវិនិយោគនៅវៀតណាម និងបង្កលក្ខណៈងាយស្រួលសម្រាប់បណ្តាក្រុមហ៊ុនវៀតណាមចូលរួមក្នុងប្រព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់ និងផ្ទេរប្រគល់បច្ចេកទេស ព្រមទាំងបង្កើនការវិនិយោគលើវិស័យកសិកម្មមានបច្ចេកវិទ្យាខ្ពស់ជាដើម។
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយអនុប្រធានព្រឹទ្ធសភាជប៉ុន លោក Ogawa Toshio - ảnh 1 ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយអនុប្រធានព្រឹទ្ធសភាជប៉ុន លោក Ogawa Toshio (រូបថត៖ TTXVN)

ក្នុងឱកាសនេះ អនុប្រធានព្រឹទ្ធសភាជប៉ុន លោក Ogaa Toshio បានអះអាងថា ដំណើរបំពេញទស្សនកិច្ចការងារនៅវៀតណាម របស់គណៈប្រតិភូព្រឹទ្ធសភាជប៉ុនលើកនេះពិតជាមានប្រសិទ្ធភាពណាស់ ព្រមទាំងរួមចំណែកយ៉ាងសកម្មដល់ទំនាក់ទំនងនៃរដ្ឋសភានៃប្រទេសទាំងពីរផងដែរ។ ទន្ទឹមនឹងនេះភាគីទាំងពីរបានឯកភាពបន្តរក្សាការផ្លាស់ប្តូរដំណើរទស្សនកិច្ចនិងជំនួនពិភាក្សារវាងគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ព្រមទាំងពង្រីកតួនាទីជាស្ពានតភ្ជាប់រវាងក្រុមសមាជិកសភាមិត្តភាពវៀតណាម-ជប៉ុន និងសម្ព័ន្ធភាពសមាជិកសភាមិត្តភាពជប៉ុន-វៀតណាមក្នុងការបង្កើនជួបប្រាស្រ័យរវាងសមាជិកសភានៃប្រទេសទាំងពីរ ជាពិសេសសមាជិកសភាវ័យក្មេងនិងសមាជិការសភានៃប្រទេសទាំងពីរដើម្បីផ្លាស់ប្តូរព័ត៌មាន និងចែករំលែកបទពិសោធន៍ក្នុងសកម្មភាពជាក់ស្តែងនានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ