ប្រធានរដ្ឋសភាវៀតណាមជួបប្រាស្រ័យជាមួយមណ្ឌល Can Tho

(VOVWORLD) - នាព្រឹកថ្ងៃទី ២៦ កញ្ញា នៅសង្កាត់ Phu Thu ខ័ណ្ឌ  Cai Rang ទីក្រុង Can Tho (ភាគខាងត្បូងវៀតណាម) ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan រួមជាមួយតំណាងនានានៃអង្គភាពបោះឆ្នោតលេខ ១ បានជួបប្រាស្រ័យ ជាមួយអ្នកបោះឆ្នោតនានាមុនសម័យប្រជុំលើកទី ៤ រដ្ឋសភានីតិកាលទី ១៤។ 
 
ប្រធានរដ្ឋសភាវៀតណាមជួបប្រាស្រ័យជាមួយមណ្ឌល Can Tho  - ảnh 1 ប្រធានរដ្ឋសភាវៀតណាមជួបប្រាស្រ័យជាមួយមណ្ឌល Can Tho 

(VOVworld) – នាព្រឹកថ្ងៃទី ២៦ កញ្ញា នៅសង្កាត់ Phu Thu ខ័ណ្ឌ  Cai Rang ទីក្រុង Can Tho (ភាគខាងត្បូងវៀតណាម) ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan រួមជាមួយតំណាងនានានៃអង្គភាពបោះឆ្នោតលេខ ១ បានជួបប្រាស្រ័យ ជាមួយអ្នកបោះឆ្នោតនានាមុនសម័យប្រជុំលើកទី ៤ រដ្ឋសភានីតិកាលទី ១៤។ ក្នុងជំនួបប្រាស្រ័យនេះ បណ្ដាអ្នកបោះឆ្នោតបានលើកឡើងបញ្ហាកក្តៅគគុកក្នុងជីវ ភាពរស់នៅសង្គមដូជាការបំពូលបរិស្ថាន ការបង្កាប្រឆាំងនឹងអំពើពុករលុយ ការធានា រ៉ាប់រងនិងតំលៃកសិផល។ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan  បាន ផ្ទៀងស្តាប់មតិរបស់អ្នកបោះឆ្នោតហើយជូនដំណឹងថា៖ ចំពោះការបង្កាប្រឆាំងនឹងអំពើ ពុករលុយ រដ្ឋសភាពិនិត្យមើលធ្វើវិសោធនកម្មនិងបំពេញបន្ថែមច្បាប់អំពីការបង្កា ប្រឆាំងនឹងអំពើពុករលុយដើម្បីសមស្របនឹងការពិតជាក់ស្តែង។ ប្រធានរដ្ឋសភាក៏បាន ចែករំលែកការលំបាករបស់ប្រជាកសិករអំពីតំលៃកសិផល ជាពិសេសគឺប្រជាកសិករ នៅតំបន់ដីសណ្តទន្លេ Cuu Long។ លោកស្រី Nguyen Thi Kim Ngan បានឲ្យដឹងថែម ទៀតថា៖ រដ្ឋាភិបាលវៀតណាមកំពុងជំរុញយ៉ាងខ្លាំងការអនុវត្តវិទ្យាសាស្ត្រនិងបច្ចេក វិទ្យាចូលក្នុងផលិតកម្មសំដៅលើកកំពស់គុណភាពទិន្នផនិងតំលៃ។ នាបច្ចុប្បន្ន ផ្លែឈើមួយចំនួនរបស់វៀតណាមបាននាំចេញទៅទីផ្សារជាច្រើនលើពិភពលោក នាពេលខាងមុខ នេះនឹងជាទិសដៅដែលបណ្ដាខេត្តក្រុងអភិវឌ្ឍន៍៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ