ប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាជាមួយប្រធានរដ្ឋសភាគុយបា

(VOVWORLD) -ទទួលសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាគុយបា ដឹកនាំដោយលោក Esteban Lazo Hernandez ប្រធានរដ្ឋសភាគុយបា បានអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម  ចាប់ ពីថ្ងៃទី១១ដល់ថ្ងៃទី១៨មិថុនា។
ប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាជាមួយប្រធានរដ្ឋសភាគុយបា - ảnh 1ប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាជាមួយប្រធានរដ្ឋសភាគុយបា 

ទទួលសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាគុយបា ដឹកនាំដោយលោក Esteban Lazo Hernandez ប្រធានរដ្ឋសភាគុយបា បានអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៨មិថុនា។ពិធីទទួលបដិសណ្ឋារកិច្ចបានប្រារព្វឡើងនាព្រឹកថ្ងៃទី១២ មិថុនា បន្ទាប់នោះ ប្រធានរដ្ឋសភាទាំងពីររូបបានដំណើការចរចារ។

  បន្ទាប់ពីការចរចារ ប្រធានរដ្ឋសភាគុយបា លោក Esteban Lazo Hernandez បានមានបទថ្លែងមតិ នៅសាលប្រជុំលើកទី៣ រដ្ឋសភាវៀតណាម នីតិកាលទី១៤។ស្ដីអំពីយថាទស្សន៍ទំនាក់ទំនង របស់ប្រទេសទាំងពីរ នាពេលខាងមុខនេះ ប្រធានរដ្ឋសភាគុយបា បានអោយដឹងថា៖

          “ ដំណើរទស្សនកិច្ចលើកនេះសំដៅបង្កើនទំនាក់ទំនងរវាងវៀតណាម-គុយបា។ យើងខ្ញុំយកចិត្តទុកដាក់ជាច្រើនចំពោះទំនាក់ទំនងជាមួយវៀតណាម។ទីតាំងភូមិសាស្ត្រងាយស្រួល នយោបាយស្ថិរភាព ប្រភពធនធានមនុស្សគុណភាពខ្ពស់ បច្ចេកវិទ្យាជីវសាស្ត្រ…លៗ ជាកក្តាវិជ្ជមានរបស់គុយបា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាម។គុយបាមានសមត្ថភាពជាច្រើនដើម្បីបើកទូលាយសកម្មភាពផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្មជាមួយវៀតណាម។”

          រីឯ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអះអាងថា៖

          “ ដំណើរទស្សនកិច្ចនេះបាននាំមកនូវមនោសញ្ជេតនាកក់ក្តៅសំរាប់វៀតណាម។ រដ្ឋសភាវៀតណាមនឹងខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់ខ្លួន រួមជាមួយរដ្ឋសភា រដ្ឋអំណាច និងប្រជាជនគុយបាពង្រឹងនិងពង្រីកទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះជំរុញថែមទៀតទំនាក់ទំនងមិត្តភាពប្រពៃណីពិសេសនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ