ប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាជាមួយប្រធានរដ្ឋសភាស៊ុយអែត

ប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាជាមួយប្រធានរដ្ឋសភាស៊ុយអែត - ảnh 1
ប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាជាមួយប្រធានរដ្ឋសភាស៊ុយអែត

(VOV)_នា​ថ្ងៃទី៦មេសា (តាមម៉ោងតំបន់) ប្រធានរដ្ឋសភាវៀតណាម លោក​ស្រី
 ​Nguyen Thi Kim Ngan រួមជាមួយគណៈប្រតិភូរដ្ឋសភាវៀតណាម បាន​អញ្ជើញ​ទៅដល់​ទីក្រុងStockholm ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចជាផ្លូវការ​នៅព្រះរាជាណាចក្រ
ស៊ុយអែត តាមសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋសភាស៊ុយអែត លោក Urban Ahlin។ 
នាថ្ងៃដដែល ពិធីទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូជាន់​ខ្ពស់រដ្ឋសភាវៀតណាម បាន
ប្រព្រឹត្តទៅដ៏មហោឡារឹក នៅអគាររដ្ឋសភាស៊ុយ​អែត។ បន្ទាប់នោះ ភាគីទាំងពីរ
បានដំណើការចរចារ។

          នៅក្នុងជំនួប ភាគីទាំងពីរបានឯកភាពវាយតំលៃខ្ពស់ទំនាក់ទំនងសហប្រតិ
បត្តិការប្រពៃណីយូរអង្វែង រវាងប្រទេសទាំងពីរ។ នាពេលខាងមុខនេះ ភាគីទាំងពីរ
ត្រូវជំរុញទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគអោយសមស្របជាមួយសក្ដានុភាពរបស់
ប្រទេសទាំងពីរ។ ភាគីទាំងពីរមានគោលបំណងជំរុញថែមទៀតទំនាក់​ទំនងរវាងរដ្ឋ
សភានៃប្រទេសទាំងពីរឡើងកំរិតថ្មី។

          នាយប់ថ្ងៃដដែល ប្រធានរដ្ឋសភាស៊ុយអែត លោក Urban Ahlin ​បាន​អញ្ជើញ​
ជាអធិបតីពិធីជប់លៀងជូនចំពោះ ប្រធានរដ្ឋសភា​ លោកស្រី Nguyen Thi Kim
Ngan រួមជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ