ប្រធានរដ្ឋសភាវៀតណាមទទួលជួបប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច កិច្ចការ​បរទេស​ទួរគី

(VOVWORLD) -នាព្រឹកថ្ងៃទី ៨ ខែតុលានៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានទទួលជួបជាមួយលោក Nail Olpak ប្រធានក្រុមប្រឹក្សា សេដ្ឋកិច្ច កិច្ចការបរទេសទួរគី (DEIK)។ នៅក្នុងជំនួបនេះ លោកស្រី Nguyen Thi Kim Ngan បានវាយតម្លៃខ្ពស់ចំពោះការដែលក្រុមប្រឹក្សាសេដ្ឋកិច្ច កិច្ចការបរទេសទួរគីបានរួមសហការគ្នារៀបចំវេទិកាធុរកិច្ច និងវិនិយោគទួរគី -វៀតណាម។ 
ប្រធានរដ្ឋសភាវៀតណាមទទួលជួបប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច កិច្ចការ​បរទេស​ទួរគី - ảnh 1 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ទទួលជួបជាមួយលោក Nail Olpak ប្រធានក្រុមប្រឹក្សា សេដ្ឋកិច្ច កិច្ចការបរទេសទួរគី (DEIK)

លោកស្រីប្រធានរដ្ឋសភាបានចាតុទុកថាវេទិកានេះគឺជាឱកាសដើម្បីសហគ្រាសនៃប្រទេសទាំងពីរ ស្វែងយល់អំពីឱកាសវិនិយោគនៅភាគីនិមួយ បើកចេញឱកាសសហប្រតិបត្តិការថ្មី រួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។ លោកស្រី Nguyen Thi Kim Ngan បានបញ្ជាក់ថា ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគនោះ ភាគីទាំងពីរមានជំហានអភិវឌ្ឍន៍ជាច្រើន។ ទំហំពាណិជ្ជកម្មទ្វេភាគីឆ្នាំ២០១៧ ទទួលបានប្រមាណ 1,5 ពាន់លានដុល្លារអាមេរិក ប្រទេសទាំងពីបានខិតខំប្រឹងប្រែងទទួលឲ្យបានទំហំពាណិជ្ជកម្មទ្វេភាគី ៤ ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០២០។

វេទិកាធុរកិច្ច និងវិនិយោគទួរគី - វៀតណាមទាក់ទាញបានការចូលរួមរបស់សហគ្រាសទួរគីប្រមាណ ១៦០ អង្គភាព។ ប្រការនេះបានសរឲ្យឃើញថាសហគ្រាសទួរគីផ្ដោតលើកាស្វែងរកឱកាសវិនិយោគ ផលិតកម្ម និងធ្វើអាជីវកម្មនៅវៀតណាម។ តាម លោក Nail Olpak បានឲ្យដឹងថា នាពេលខាងមុខ DEIKនឹងបញ្ជូនគណប្រតិភូធុរកិច្ចទួរគីមកវៀតណាម ដើម្បីចូលរួមសប្តាហ៍ ម៉ូតសម្លៀកបំពាក់ និងចំណីអាហារផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ