ប្រធានរដ្ឋសភាវៀតណាមទទួលជួបប្រធានគណៈប្រតិភូសមាជិកសភាជប៉ុន

(VOVWORLD) - ក្នុងជំនួបនេះ លោកស្រី Nguyen Thi Kim Ngan បានសំដែងគោល បំណងថា រដ្ឋសភាវៀតណាមត្រៀមខ្លួនជាស្រេចសហការយ៉ាងស្អិតរមួត ជាមួយរដ្ឋសភាជប៉ុន ដើម្បីជួយឧបត្ថម្ភនិងជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ រវាងប្រទេសទាំង២ឲ្យអភិវឌ្ឍន៍កាន់តែស៊ីជំរៅពីមួយថ្ងៃទៅមួយថ្ងៃ។
ប្រធានរដ្ឋសភាវៀតណាមទទួលជួបប្រធានគណៈប្រតិភូសមាជិកសភាជប៉ុន - ảnh 1  ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបលោក Takuji Yanagimoto ព្រឹទ្ធសមាជិកនិងជាប្រធាន គណៈប្រតិភូសភាទាំង២នៃជប៉ុន (រូបថត៖ VOV)


 
ក្នុងក្របខ័ណ្ឌកិច្ចប្រជុំ APPF ២៦ នាព្រឹកថ្ងៃទី១៩ មករា នៅរដ្ឋធានី ហាណូយ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បាន អញ្ជើញទទួលជួបលោក Takuji Yanagimoto ព្រឹទ្ធសមាជិកនិងជាប្រធាន គណៈប្រតិភូសភាទាំង២នៃជប៉ុន។

ក្នុងជំនួបនេះ លោកស្រី Nguyen Thi Kim Ngan បានសំដែងគោល បំណងថា រដ្ឋសភាវៀតណាមត្រៀមខ្លួនជាស្រេចសហការយ៉ាងស្អិតរមួត ជាមួយរដ្ឋសភាជប៉ុន ដើម្បីជួយឧបត្ថម្ភនិងជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ រវាងប្រទេសទាំង២ឲ្យអភិវឌ្ឍន៍កាន់តែស៊ីជំរៅពីមួយថ្ងៃទៅមួយថ្ងៃ។

រីឯខ្លួនវិញ លោក Takuji Yanagimoto ឲ្យដឹងថា ក្នុងឋានៈជាប្រធានគណៈ ប្រតិភូរសភាទាំង២របស់ជប៉ុននោះ លោកនឹងរួមវិភាគទានទៅក្នុងជ័យជំនះរួមនៃកិច្ចប្រជុំ APPF ២៦ ព្រមទាំងជូនពររដ្ឋសភាវៀតណាមរៀបចំកិច្ចប្រជុំនេះប្រកប ដោយជោគជ័យផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ