ប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតថៃនិងឥណ្ឌូនេស៊ី

នារសៀលថ្ងៃទី ៤ មិថុនា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh
Hung បានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតព្រះរាជាណាចក្រ ថៃ លោក Anuson
Chivanno ដែលបានជួបសម្តែងការគួរសម ក្នុងឱកាសទទួល បេសកម្មការទូតនៅវៀត
ណាម។ ក្នុងការទទួលជួបសន្ទនា ប្រធានរដ្ឋសភា Nguyen Sinh Hung បានអះអាងថា៖ វៀតណាមនឹងធើ្វអស់ពីកំលាំងកាយចិត្ត ដើម្បីជំរុញទំនាក់ទំនង រវាងរដ្ឋសភានិងប្រជា
ជននៃប្រទេសទាំង ២។ ប្រធានរដ្ឋសភា Nguyen Sinh Hung បានសម្តែងនូវគោលបំណង
ថា៖ នាពេលខាងមុខរដ្ឋសភានៃប្រទេសទាំង២នឹងបង្កើនសកម្មភាពសហរប្រតិបត្តិការ
ថែមទៀត ចែករំលែកបទពិសោជន៍ស្តីពីការងារនិតិបញ្ញត្តិ គួបផ្សំនៅបណ្ដា វេទិការ
អន្តរសភាអន្តរជាតិនិងក្នុងតំបន់ប្រកបដោយមានប្រសិទ្ធភាព។ នារសៀថ្ងៃដ៏ដែល ក្នុងជំនួបសន្ទនាជាមួយ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាម លោក Mayerfas
ប្រធានរដ្ឋសភា Nguyen Sinh Hung បានអះអាងថា៖ វៀតណាមជានិច្ចកាលយកចិត្តទុក
ដាក់ដល់ទំនាក់ទំនងមិត្តភាព ប្រពៃណីជាមួយឥណ្ឌូនេស៊ី។ បណ្ដាលទ្ធផលដែលទទួល
បានក្នុងទំនាក់ទំនងរវាងប្រទេស ទាំង ២ មិនត្រឹមតែនាំមកផលប្រយោជន៍ជាក់ស្តែងឲ្យ
ប្រជាជននៃប្រទេសទាំង ២ ប៉ុណ្ណោះទេថែមទាំង រួមចំណែកឲ្យសន្តិភាព ស្ថិរភាពនិង
កាអភិវឌ្ឍន៍ក្នុងតំបន់ទៀតផង។ ប្រធានរដ្ឋសភា Nguyen Sinh Hung ក៏បានស្នើថា៖ ភាគី
ទាំង ២ ត្រូវពន្លឿន កិច្ចសហប្រតិបត្តិការលើវិស័យការពារប្រទេសនិងសន្តិសុខឲ្យខ្លាំង
ក្លាថែមទៀត៕

ប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតថៃនិងឥណ្ឌូនេស៊ី - ảnh 1
ប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតថៃនិងឥណ្ឌូនេស៊ី (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ