ប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអាមេរិកនិងកាណាដា

(VOVWORLD) - នាព្រឹកថ្ងៃទី ៩ មករា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋ អាមេរិកប្រចាំនៅវៀតណាម លោក Daniel J.Kritenbrink។ 
ប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអាមេរិកនិងកាណាដា - ảnh 1 ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋ អាមេរិកប្រចាំនៅវៀតណាម លោក Daniel J.Kritenbrink។ 

(VOVworld) – នាព្រឹកថ្ងៃទី ៩ មករា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋ អាមេរិកប្រចាំនៅវៀតណាម លោក Daniel J.Kritenbrink។ ក្នុងជំនួប ប្រធានរដ្ឋសភាវៀត ណាមបានអះអាងថា៖ ក្នុងគោលនយោបាយកិច្ចការបរទេស វៀតណាមជានិច្ចកាលគោរព ទំនាក់ទំនងជាមួយអាមេរិក ហើយមានគោលបំណងបង្កើននិងធ្វើឲ្យស៊ីជម្រៅថែមទៀត ទំនាក់ទំនងដៃគូលើគ្រប់វិស័យជាមួយអាមេរិកតាមទិសជាក់ស្តែងប្រកបដោយប្រសិទ្ធភាព។ ប្រធានរដ្ឋសភាបានចាត់ទុកថា៖ ទំនាក់ទំនងការពារប្រទេសទ្វេភាគីពោរពេញទៅដោយ សក្តានុភាពអភិវឌ្ឍន៍។ វៀតណាមនឹងបន្តសហប្រតិបត្តិការជាមួយអាមេរិកលើវិស័យមិនរីក សាយភាយអាវុធប្រល័យលោកភេរវកម្មបទល្មើសឆ្លងដែន ដោះស្រាយបញ្ហាសន្តិសុខ ស្បៀងអាហារថាមពលនិងប្រភពទឹក។ លោកស្រី Nguyen Thi Kim Ngan បានគោល បំណងថា៖ រដ្ឋសភានិងរដ្ឋាភិបាលអាមេរិកគាំទ្រជំរុញទំនាក់ទំនងពាណិជ្ជកម្មវៀតណាម-អាមេរិកលុបចោលកម្មវិធីត្រួតពិនិត្យត្រីស្រការំអិលនៃក្រសួងកសិកម្មអាមេរិក ដោយសារ ប្រការនេះនឹងជះឥទ្ធិពទៅលើជីវភាពរស់នៅនិងការងារធ្វើរាប់លានកសិករនៅតំបន់វាលសណ្តទន្លេ Cuu Long។ ប្រធានរដ្ឋសភាវៀតណាមបានស្នើឲ្យអាមេរិកបន្តជួយវៀតណាមលើកកំពស់សមត្ថភាពសំរាប់កំលាំងប៉ូលីសសមុទ្រវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការស្តីអំពីការងារស្វែងរកជួយសង្គ្រោះគ្រោះធម្មជាតិជំរុញកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារ ប្រទេសបន្តការរុះរកបំផ្លាញចោលគ្រាប់បែកមីនបោសសម្អាតបរិស្ថាននិងជួយឧត្ថម្ភជន ពិការ។

        ស្តីពីបញ្ហាសមុទ្រខាងកើត វៀតណាមមានគោលបំណងថា៖ សហគមន៍អន្តរជាតិក្នុង នោះមានអាមេរិកបន្តមានសារគោលនយោបាយមុនក៏ដូចជាក្រោយចំពោះបញ្ហាសមុទ្រខាង កើត រួមវិភាគទានការពារសន្តិភាពស្ថិរភាពសុវត្ថភាពសន្តិសុខនាវាចរណ៍អាកាសចរណ៍នៅ សមុទ្រខាងកើត ជំរុញនិងជួយឧបត្ថម្ភដំណើរការទូតគត្តិយុត្តិនៅសមុទ្រខាងកើត អនុវត្តល្អ DOC ឆ្ពោះទៅ COC និងជួយឧបត្ថម្ភបណ្ដាប្រទេសអាស៊ាន។

        រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតអាមេរិក លោក  Daniel J.Kritenbrink សម្តែងគោលបំណង ថា៖ នាពេលខាងមុខនឹងសហប្រតិបត្តិការយ៉ាងជិតស្និទថែមទៀតជាមួយប្រធានរដ្ឋសភា វៀតណាម គណៈកម្មាធិការគ្រប់ជាន់ថ្នាក់នៃរដ្ឋសភាដើម្បីលើកកំពស់ទំនាក់ទំនងទ្វេភាគី ឡើងកំពស់ថ្មីមួយលើវិស័យនយោបាយសេដ្ឋកិច្ចពាណិជ្ជកម្មនិងការទូតប្រជាជន។

        ជូនដំណឹងជាមួយប្រធានរដ្ឋសភាវៀតណាមស្តីអំពីដំណើរទស្សនកិច្ចខាងមុខនៅ វៀតណាមរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក ឯកអគ្គរដ្ឋទូតអាមេរិក លោក Daniel J.Kritenbrink បានឲ្យដឹងថា៖ ក្នុងដំណើរទស្សនកិច្ចលើកនេះ រដ្ឋមន្ត្រីការពារជាតិអាមេរិក នឹងអះអាងជាថ្មីម្តងទៀតនូវកិច្ចសន្យាក៏ដូចជាគោលជំហររបស់អាមេរិកអំពីបញ្ហានៅសមុទ្រ ខាងកើតតាមទិសដោះស្រាយរាល់ជំលោះដោយសន្តិវិធី បង្កើនសមត្ថភាពការពារសមុទ្រ ក្នុងនោះមានការហ្វឹកហាត់ប៉ូលីសសមុទ្រវៀតណាម សន្យាអំពីការដោះ ស្រាយផលវិបាកដោយសងគ្រៀម អាមេរិករួមជាមួយវៀតណាមបោសសម្អាតសារធាតុបំពុលនៅព្រលានយន្តហោះ Bien Hoa។

ប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអាមេរិកនិងកាណាដា - ảnh 2 ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅវៀតណាម លោកស្រី Ping Kitnikone 

        ក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅវៀតណាម លោកស្រី Ping Kitnikone ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានចាត់ទុកថា៖ ដើម្បីជំរុញថែមទៀតទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នាពេលខាងមុខ ភាគីទាំងពីរគប្បីបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសគឺគណៈប្រតិភូសមាជិកសភា។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅវៀតណាម លោកស្រី Ping Kitnikone បានអះ អាងថា៖ កាណាដាផ្តោតសំខាន់ទៅលើបញ្ហាគ្រួសារ សិទ្ធិនារីនិងសិទ្ធិកុមារ។ កាណាដា ត្រៀមខ្លួនជាស្រេចបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យពោលខាងលើដោយមានរបៀបទាក់ទងថ្មីច្នៃឌិត។ ស្តីអំពីបញ្ហាលើសមុទ្រខាងកើត  ឯកអគ្គរដ្ឋទូតកាណដា គាំទ្រទស្សនៈវិស័យរបស់វៀតណាមស្តីអំពីការធានាសេរីភាពសន្តិសុខសុវត្ថភាពនាវាចរណ៍ ប្រតិបត្តិដ៏ត្រឹមត្រូវសេចក្តីថ្លែងការណ៍ស្តីអំពីក្រមប្រតិបត្តិលើសមុទ្រខាងកើតដោយឈរលើ ការគោរពច្បាប់ ជាពិសេសគឺអនុសញ្ញាអន្តរជាតិស្តីអំពីច្បាប់សមុទ្រ (UNCLOS)៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ