ប្រធានរដ្ឋសភាវៀតណាមទៅទស្សនាមជ្ឈមណ្ឌលកសិកម្មបច្ចេកវិទ្យាខ្ពស់នៅហូឡង់

(VOVWORLD) - បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅហូឡង់ នាព្រឹកថ្ងៃទី ២៨ មិនា តាមម៉ោងតំបន់ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅទស្សនាមជ្ឈ មណ្ឌលកសិកម្មបច្ចេកវិទ្យាខ្ពស់និងជួបធ្វើការជាមួយថ្នាក់ដឹកនាំអង្គការសហករហូឡង់ Agriterra។ 

បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅហូឡង់ នាព្រឹកថ្ងៃទី ២៨ មិនា តាមម៉ោងតំបន់ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅទស្សនាមជ្ឈ មណ្ឌលកសិកម្មបច្ចេកវិទ្យាខ្ពស់និងជួបធ្វើការជាមួយថ្នាក់ដឹកនាំអង្គការសហករហូឡង់ Agriterra។ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan រួមជាមួយគណៈប្រតិភូបាន ផ្លាស់ប្តូរស្វែងយល់បន្ថែមបទពិសោធន៍រៀបចំសកម្មភាពរបស់ Agriterra ជាពិសេសគឹការ រៀបចំផលិតកម្មតាមសង្វាក់តំលៃនិងតួនាទីរបស់រដ្ឋសភារដ្ឋាភិបាលក្នុងការជួយឧបត្ថម្ភ Agriterra និងបណ្ដាសហករផ្សេងៗទៀតនៅហូឡង់ខាងគោលនយោបាយនិងប្រភពធន ធានមនុស្ស។ នាយក Agriterra លោក  Kees Blokland បានឲ្យដឹងថា៖ ខ្លឹមសារសំខាន់មួយ គឺបង្កើនជំនឿជាក់របស់ប្រជាកសិករចូលក្នុងកិច្ចសហប្រតិបត្តិការ នាំបទពិសោធន៍គ្រប់គ្រង សហករ ទាក់ទាញការចូលរួមរបស់សមាជិកម្នាក់ចូលក្នុងរូបសណ្ឋាននេះ ជំរុញបណ្ដាសហ ករទាក់ទង់ផ្ទាល់ជាមួយប្រភពទុននិងទីផ្សារអាជីវកម្មក៏ដូចជាចូលរួមក្នុងសង្វាក់តំលៃដែរ។ រួមជាមួយគ្នានោះគឺការអនុវត្តបច្ចេកវិទ្យាខ្ពស់និងការអភិវឌ្ឍកសិកម្មបច្ចេកវិទ្យាខ្ពស់។ កម្មវិធីសហប្រតិបត្តិការនេះត្រូវបានក្រសួងផែនការនិងវិនិយោគ ក្រសួងកសិកម្មនិងអភិវឌ្ឍ ន៍ជនបទវៀតណាមអនុម័ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ