ប្រធានរដ្ឋសភាវៀតណាមទៅបំពេញការងារនៅខេត្ត Phu Yen

ប្រធានរដ្ឋសភាវៀតណាមទៅបំពេញការងារនៅខេត្ត Phu Yen - ảnh 1
ប្រធានរដ្ឋសភា Nguyen Sinh Hung បានធ្វើការជាមួយកម្មាភិបាលស្នូលខេត្ត Phu Yen (VOV)

        Vovworld-នារសៀលថ្ងៃទី៩ធ្នូ ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh
Hung បានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតផ្នែកអប់រំនៅមហាវិទ្យាល័យ Phu Yen។

        មុននោះនាព្រឹកថ្ងៃទី៩ធ្នូ ប្រធានរដ្ឋសភា Nguyen Sinh Hung បានធ្វើការ​ជា​មួយ​កម្មាភិបាលស្នូលខេត្ត Phu Yen ដើម្បីត្រួតពិនិត្យសេចក្តីសំរេចចិត្តរបស់​រដ្ឋសភា​អំពី
ភារកិច្ចឆ្នាំ២០១៣ ស្ថានភាពសេដ្ឋកិច្ចសង្គមសន្តិសុខការពារជាតិ​របស់​ដំបន់​ដំណាក់កាល២០១០-២០១៥។

        ប្រធានរដ្ឋសភា Nguyen Sinh Hung បានស្នើរខេត្ត Phu Yen ត្រូវ​ត្រួត​ពិនិត្យ​ភារកិច្ច
របស់ដំបន់ដែលបានបក្សភាគ និងក្រុមប្រឹក្សាប្រជាជនខេត្តអនុម័តធានា​បទដ្ឋាន
សេដ្ឋកិច្ចសង្គម។ ក្នុងនោះយកចិត្តទុកដាក់អភិវឌ្ឍន៍កសិកម្មជនបទនិង​កសិករ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ