ប្រធានរដ្ឋសភាវៀតណាមនិងសមភាគីឡាវអញ្ជើញអុជធូបនៅមណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រកងវរសេនាធំ៥២ Tay Tien

(VOVWORLD) -នាព្រឹកថ្ងៃទី៧កក្កដា ប្រធានរដ្ឋសភា វៀតណាម លោកស្រី Nguyen Thi Kim Ngan និងប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yothotou រួមទាំងគណៈ ប្រតិភូជាន់ ខ្ពស់របស់បក្ស រដ្ឋ រដ្ឋសភាវៀតណាមនិងគណៈប្រតិភូជាន់ខ្ពស់បក្ស រដ្ឋនិងរដ្ឋសភា ឡាវ បាន ញ្ជើញទៅអុជធូប រំលឹកវិញ្ញាណក្ខ័ន្ធវរៈយុទ្ធជន យុទ្ធ ជនពលីនៅមណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រាកងវរសេនាធំ ៥២ Tay Tien នៅទីរួមខេត្ត Moc Chau ខេត្ត Son La ។ 
ប្រធានរដ្ឋសភាវៀតណាមនិងសមភាគីឡាវអញ្ជើញអុជធូបនៅមណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រកងវរសេនាធំ៥២ Tay Tien - ảnh 1 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yothotou អញ្ជើញទស្សនកន្លែងទុកវត្ថុធាតុដើម (រូបថតៈTrọng Đức - TTXVN )

នៅទីនេះ ប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yothotou បានអះអាងថា មណ្ឌលកេរ្តិ៍ដំណែលនេះជានិមិត្តរូបនៃទំនាក់ទំនងសហប្រតិបត្តិការ តស៊ូប្រយុទ្ធ រវាងកងទ័ពប្រជាជនឡាវនិងកងទ័ពប្រជាជនវៀតណាម។ ប្រទេសទាំងពីរ ឡាវនិង វៀតណាម នឹងបន្តពង្រីកនូវប្រពៃណីសាមគ្គីពិសេសនេះឲ្យកាន់តែរឹងមាំ ដើម្បី ផលប្រយោជន៍របស់ប្រជាជាតិទាំងពីរ។

      បន្ទាប់ពីអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធវីរៈយុទ្ធជនពលីនៅមណ្ឌលកេរ្តិ៍ដំណែលប្រវត្តិ សាស្ត្រ កងវរសេនាធំ ៥២ Tay Tien មក ប្រធានរដ្ឋសភាវៀតណាមនិងសមភាគី ឡាវ រួម ទាំងគណៈប្រតិភូជាន់ខ្ពស់នៃបក្សទាំងពីរ រដ្ឋទាំងពីរ និងរដ្ឋសភានៃប្រទេសទាំងពីរវៀតណាមនិងឡាវ បានអញ្ជើញទៅទស្សនាកសិដ្ឋានចិញ្ញឹមគោយកទឹកដោះ និង រោងចក្រច្នៃទឹកដោះគោរបស់ក្រុមហ៊ុនភាគហ៊ុនពូជគោយកទឹកដោះ Moc Chau ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ